News

Check out real estate news updates

ក្រុមហ៊ុនអចលនទ្រព្យចិនបោះទុន ៧០០លាន$សង់អគារស្នាក់នៅសម្រាប់អភិជនជាន់ខ្ពស់នៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន R & F PROPERTIES បានបោះទុនវិនិយោគ ៧០០លានដុល្លារលើគម្រោងអគារស្នាក់នៅ អ& អេហ្វ ក្លរីនេះ (R & F Glory) នៅភាគខាងត្បូងទីក្រុងភ្នំពេញ ដែលបាននឹងកំពុងសាងសង់លើផ្ទៃដី សរុបជិត ៨ហិកតា ដែលក្នុងនាមជាអាគារស្នាក់នៅលំដាប់ខ្ពស់ ជាងគេទីមួយនៅក្នុងទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបចំពោះជីវភាពស្នាក់នៅរបស់ ប្រជាជនភ្នំពេញនាពេលអនាគត។ នេះបើយោងតាមក្រសួងព័ត៌មានកម្ពុជាកាលពីពេលថ្មីៗនេះ។

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ូ វិនសូវ (XU WENSHUI) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គម្រោងអគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅ ក្នុងរាជធានីភ្នំពេញនេះ មានកម្ពស់ ៥៧ជាន់ ស្មើនឹង ១៧៤ម៉ែត្រ ដែលជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅកម្ពុជា។

លោកបានបន្តថា គម្រោងសាងសង់ឡើងនៅចំកណ្តាលទីក្រុងភ្នំពេញនេះ ដោយសារឃើញពីសក្តានុពលយ៉ាងធំធេងនៃកំណើនប្រជាជន ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនប្រទេសកម្ពុជាទាំងមូល ពិសេសការកើនឡើង នៃតម្រូវការលំនៅឋានក្នុងរាជធានីភ្នំពេញ។

ចំណែកលោក WANG ZHI HAO ប្រធានក្រុមប្រឹក្សាភិបាលនៃ (R & F PROPERTIES (CAMBODIA) CO.,LTD បានបង្ហាញថា ក្រុមហ៊ុន (R & F PROPERTIES) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ជាក្រុមហ៊ុនល្អបំផុតទាំង១០ ក្នុងប្រទេសចិន។ ២៤ឆ្នាំមកនេះក្រុមហ៊ុនបានយកចិត្តទុកដាក់លើការស្ថាបនាអាគារស្នាក់នៅលំដាប់កំពូល ចាប់ពីក្រុងក្វាងចូវ រហូតដល់ទូទាំងប្រទេសចិន និងនៅលើពិភពលោកផងដែរ។

បន្ថែមពីលើនេះ បច្ចុប្បន្នក្រុមហ៊ុន (R & F PROPERTIES) បានស្ថាបនា គម្រោងក្នុងប្រទេសម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និងនៅប្រទេសកម្ពុជា ហើយបានសាងសង់ គម្រោងអាគារ ២២០ ក្នុងទីក្រុងប្រមាណ ៧០ នៅជុំវិញពិភពលោក។ នៅខែឧសភា ឆ្នាំ២០១៧ R & F PROPERTIES បានឈានចូលក្នុងប្រទេសកម្ពុជាជាផ្លូវការ ដោយនាំមកគម្រោងទី១ ដែលកែប្រែជីវភាពស្នាក់នៅក្នុងភ្នំពេញ គឺ R & F CITY ជាបុរីសួន អន្តរជាតិមួយ ដែលមាន ៥៦០ពាន់ម៉ែត្រការ៉េ នាំមុខបុរីស្នាក់នៅកំពូលក្នុងភ្នំពេញ៕

Source From: https://business-cambodia.com/2018/10/01/chines-invest-700million-build-luxury-house-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *