News

Check out real estate news updates

ក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើនអាចនឹងវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឆាប់ៗ

បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជា ដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗ សម្រាប់បម្រើការអភិវឌ្ឍវិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការទូត និងមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសអង់គ្លេសក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីដើមខែតុលា កន្លងមក។

ក្នុងឱកាសនោះ មន្ត្រីការទូតទាំងពីរ បានកោតសរសើរអំពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងកិច្ចសហការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ដែលបានជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគថ្មីនៅក្នុងតំបន់។ បេសកជនទាំងពីរ បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជា ដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗ សម្រាប់បម្រើការអភិវឌ្ឍវិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាស្របពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្តី។ ហើយវិនិយោគសំខាន់ជាងគេ នៅចិនកំពុងបោះទុនរាប់ពាន់លានដុល្លារ អភិវឌ្ឍន៍លើវិស័យខុនដូ ផ្សារទំនើប សណ្ឋាគារលំដាប់អន្តរជាតិ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជាមានទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ កំពត កោះកុង កែប និងខេត្តសៀមរាបជាដើម៕

 

Leave a Reply

Your email address will not be published. Required fields are marked *