News

Check out real estate news updates

ក្រុមហ៊ុនសំណង់ចិនគ្រោងវិនិយោគលើរថភ្លើងល្បឿនលឿននៅកម្ពុជា

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនសំណង់ចិន China Railway Group Limited បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនខ្លួនគ្រោងនឹងវិនិយោគទៅលើរថភ្លើងល្បឿនលឿននៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់កាសែតកម្ពុជាថ្មី

យោងតាមប្រភពដដែលបានឲ្យដឹងថា គម្រោងវិនិយោគខាងលើត្រូវបានបង្ហាញឲ្យដឹងក្នុងជំនួបរវាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា និងជាប្រធានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាមួយនឹងតំណាងក្រុមហ៊ុន China Railway Group Limited អ្នកស្រី Dai Jiayi។

ក្នុងជំនួបខាងលើនេះ អ្នកស្រី Dai Jiayi បានឲ្យដឹងថាក្រុមហ៊ុនរបស់ខ្លួនមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះដោយផ្តោតសំខាន់ទៅលើការវិនិយោគរថភ្លើងល្បឿនលឿន។

យ៉ាងណាមិញ ជំនួបខាងលើនេះពុំទាន់បានបង្ហាញពីព័ត៌មានលំអិតទាក់ទងទៅនឹងផែនការវិនិយោគរួមមាន ទុនវិនិយោគ កាលបរិច្ចេទនៃការវិនិយោគ ក៍ដូចជាការសហការជាមួយក្រុមហ៊ុនក្នុងស្រុកនោះឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Railway Group Limited គឺជាក្រុមហ៊ុនដ៍ធំមួយរបស់ចិនដែលមានអាជីវកម្មផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែក ផ្លូវហាយវេ ស្ពាន ផ្លូវរូងក្រោមដី សំណង់ប្រព័ន្ធធារាសាស្ត្រ គម្រោងវារីអគ្គិសនី និងអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ជាក់ស្តែងណាស់ ប្រសិនបើផែនការវិនិយោគមួយនេះទទួលបានជោគជ័យ ការដឹកជញ្ជូនតាមផ្លូវដែកនៅក្នុងប្រទេសកម្ពុជានឹងមានការរីកចំរើនយ៉ាងខ្លាំងដោយសារប្រទេសចិនគឺត្រូវបានស្គាល់ថាជាប្រទេសដែលមានរថភ្លើងល្បឿនលឿនអាចធ្វើដំណើរបានក្នុងល្បឿនមធ្យមរហូតដល់ទៅ ២៥០ ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

Leave a Reply

Your email address will not be published. Required fields are marked *