News

Check out real estate news updates

ក្រុមហ៊ុនសិង្ហបុរីនឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅភ្នំពេញ

ក្រុមហ៊ុនសិង្ហបុរី Limestone Network នឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើតទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងបង្កើតបណ្តាញទីក្រុងឆ្លាតវៃសម្រាប់ការអភិវឌ្ឍន៍អលចនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា blockchain ដែលមានន័យថា កំណត់ត្រាប្រតិបត្តិការក្នុងប្រពន្ធ័បណ្តាញឌីជីថលដែលគ្មានអាជ្ញាធរកណ្តាល គឺនឹងគ្របដណ្តប់អ្នកប្រើប្រាស់សម្រាប់អាជីវកម្មរហូតដល់ទៅ ១០,០០០ នាក់ និងប្រជាជនប្រចាំថ្ងៃចំនួន ១៩០,០០០ នាក់។ វាក៏នឹងពង្រីកវិសាលភាពដល់ផ្ទៃក្រឡាកន្លែងធ្វើការចំនួន ២០ ហិកតា ដែលរាប់បញ្ចូលទាំងផ្សារទំនើប សាលារៀន ហាងលក់ទំនិញ និងសាលតាំងពិព័រណ៏ដ៏ធំ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ ជាមួយសារព័ត៌មាន e27 សហស្ថាបនិកក្រុមហ៊ុន Limestone Network លោក Eddie Lee បានមានប្រសាសន៍ថា គំនិតផ្តួតផ្តើមនេះ គឺធ្វើឡើងដើម្បីជួយដោយស្រាយបញ្ហាប្រឈមដែល រដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងការផ្តល់សេវាកម្មអចលនទ្រព្យកំពុងជួបប្រទះ។

លោក Eddie Lee បានថ្លែងទៅកាន់សារព័ត៌មានខាងលើថា៖ «នៅពេលដែល Limestone Network ចាប់ផ្តើមអនុវត្តទៅក្នុងគម្រោងអចលនទ្រព្យ ឬហេដ្ឋារចនាសម្ពន្ធ័ វានឹងអនុញ្ញាតឲ្យការគ្រប់គ្រងបរិក្ខាអគារ មានភាពងាយស្រួលជាមុន និងសុវត្ថិភាពជាងមុន។ អាជីវកម្ម ហាងលក់ទំនិញ បរិក្ខាអគារ អ្នកប្រើប្រាស់ ភ្ញៀវទេសចរ និងអ្នកទស្សនាប្រចាំថ្ងៃ នឹងអាចប្រាស្រ័យទាក់ទងគ្នាក្នុងរបៀបឆ្លាតជាងមុន និងឬកពាមានប្រសិទ្ធភាពជាងមុន ដើម្បីផ្តល់បទពិសោធទីក្រុងឆ្លាតវៃដ៏មានអត្ថន័យ»។

យោងតាមការឲ្យដឹងរបស់លោក Eddie Lee ដើម្បីបង្កើតទីក្រុងឆ្លាតវៃបាន វាគួរតែចាប់ផ្តើមជាមួយនឹងប្រពន្ធ័អេកូឌីជីថលដែលអនុញ្ញាតឲ្យមានការវិភាគភ្លាមៗនៃការរស់នៅ និងការបន្លាស់ទីទិន្នន័យ។

ចំពោះដំណើរការវិញ វានឹងត្រូវចាប់ផ្តើមតាមរយៈការតម្រូវឲ្យអ្នករស់នៅក្នុងទីក្រុងធ្វើការចុះឈ្មោះទៅក្នុងកម្មវិធីទូរសព្ទដៃដែលបង្កើតឡើងដោយក្រុមហ៊ុន Limestone ដែលនេះហៅថា «លិខិតឆ្លងដែនឌីជីថល ឬ digital passport»។ បន្ទាប់មក អត្តសញ្ញាតនេះ នឹងត្រូវបានបញ្ចូនទៅក្នុងបណ្តាញ blockchain ហើយនឹងឈានដល់ការបង្កើតទិន្នន័យទូទាត់សាច់ប្រាក់ផងដែរ។

គម្រោងនេះត្រូវបានបង្កើតក្នុងឆ្នាំ ២០១៨ ជាមួយនឹងទុនវិនិយោគប្រមាណជា ១.៥ លានដុល្លារសិង្ហបុរី ឬ ប្រមាណជា ១ លានដុល្លារអាមេរិក ដែលរំពឹងថា នឹងបញ្ចប់ក្នុងឆ្នាំ ២០២២។ បន្ទាប់មក វានឹងបើកឲ្យភាគីទីបីដែលជាអ្នកផ្តល់ដំណោះស្រាយអាចប្រើប្រាស់បាន ដូចជាទូរគមនាគមន៍ ស្ថាប័នហិរញ្ញវត្ថុ ម្ចាស់ហាង កម្មវិធីកក់យានជំនិះតាមអ៊ីនធើណេត និងក្រុមហ៊ុនវិភាគទិន្នន័យ។

More information visit: https://www.construction-property.com/km/singaporean-start-up-to-use-blockchain-technology-to-build-smart-city-in-phnom-penh/

Leave a Reply

Your email address will not be published. Required fields are marked *