News

Check out real estate news updates

ក្រុមហ៊ុនសាងសង់អគារខ្ពស់នៅមាត់ទន្លេរនិងសាងសង់ផ្សារទំនើបលំដាប់អាស៊ាន នៅស្ទឹងមានជ័យ

ក្រុមហ៊ុន Yuetai International Group ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ស៊ាងហៃ​មាន​គម្រោង​អភិវឌ្ឍ​ចម្រុះ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ​កម្ពុជា ក្នុង​នោះ​រួម​មាន​គម្រោង​អភិវឌ្ឍ Yuetai Phnom Penh Harbour តាម​បណ្ដោយ​ទន្លេ​មេគង្គ ​និង​គម្រោង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​នៅ​ខេត្ត​កំពង់ចាម បានបោះទុនវិនិយោគសាងសង់ផ្សារទំនើបលំដាប់អាស៊ាននៅស្ទឹងមានជ័យ។

ផ្សារ​ទំនើប​ដែល​មាន​កម្ពស់ ​៥ ​ជាន់​នេះ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ស្ទឹងមានជ័យ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​សីហា​ឆ្នាំ​ក្រោយ ដែល​រំពឹង​ថា ​នឹង​ផ្តល់​សេវាកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រមាណ​ជាង ​២០ ​ម៉ឺន​នាក់ ដែល​បច្ចុប្បន្ន​ពួក​គាត់​តែងតែ​ធ្វើ​ដំណើរ​ទៅ​ទិញ​ទំនិញ ​ឬ​កម្សាន្ត​នៅ​តាម​ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Yuetai Group លោកស្រី Shirley Li Xioa បាន​ប្រាប់​ ​ថា ការ​សាងសង់​ផ្សារ​ទំនើប​នៅ​ក្នុង​តំបន់​នេះ​ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​និង​ភ្ញៀវទេសចរ ​ដែល​កំពុង​តែ​កើន​ឡើង​។ អគារ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់ការ​ជួសជុល ​និង​កែលម្អ​ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ​។

ផ្សារ​ទំនើប​នេះ​មាន​ចម្ងាយ​ប្រមាណ ១៥ ​នាទី ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​នឹង​មាន​ការ​លក់​ទំនិញ​​ជា​ច្រើន មាន​វីដេអូ​ហ្គេម​លេង​កម្សាន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប លើស​ពី​នេះ​ទៀត​ក៏​មាន​លក់​ផលិតផល​​សិប្បកម្ម​ខ្មែរ​ផង​ដែរ​។

ផ្សារនេះ​នឹង​ក្លាយ​ជា​សួន​សត្វ​នៅ​ក្នុង​អគារ​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​នឹង​មាន​សត្វ​ជាង ​២០០ ​នៅ​ក្នុង​សួន​នោះ​។ ផ្សារ​ទំនើប​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​លក់​ទំនិញ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ ជា​ផ្សារ​ទំនើប​សម្រាប់​ភ្ញៀវទេសចរ​ផង​ដែរ​។ ចំពោះ​វីដេអូ​ហ្គេម​សម្រាប់​លេង​កម្សាន្ត​វិញ ​គឺ​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់​មក​ពី​ប្រទេស ​ចិន ដូច្នេះ​ហើយ​​​អតិថិជន​ទាំង​អស់​នឹង​រីករាយ​ជាមួយ​ការ​ទិញ​ទំនិញ​ និង​ការ​កម្សាន្ត​ជា​ច្រើន​ទៀត​នៅ​ក្នុង​ផ្សារ​ទំនើប​នេះ​​។

Source From: https://www.business-cambodia.com/public/article/high-building-company-at-riverside-and-build-asean-class-shopping-complex-in-stung-mean-chey

Leave a Reply

Your email address will not be published. Required fields are marked *