News

Check out real estate news updates

ក្រុមហ៊ុនសាងសង់ចិនបញ្ចប់ការប្រឹក្សាហិរញ្ញវត្ថុគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ក្រុមហ៊ុនសារជីវកម្មផ្លូវថ្នល់និងស្ពានចិន (CRBC) បានបញ្ចប់ការប្រឹក្សាផ្នែកច្បាប់លើហិរញ្ញវត្ថុ គម្រោងផ្លូវល្ពឿនលឿនតម្លៃ ១.៨ ពានន់លានដុល្លារអាមេរិកនៅប្រទេសកម្ពុជា។

ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពីគម្រោងស្ថាបនា ផ្លូវល្បឿនលឿន ភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ផ្តើមការដ្ឋានកាលពីខែមីនាកន្លងទៅនេះ។

ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ Hunton Andrews Kurth ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់សេវាប្រឹក្សាច្បាប់ស្តីពីហិរញ្ញវត្ថុ លើការអភិវឌ្ឍន៍ភាពជាដៃគូសាធារណ-ឯកជន។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីដើមសប្តាហ៍។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៩ កក្កដាកន្លងមកថា ការងារសាងសង់ផ្លូវល្បឿនលឿននេះ ដំណើរការតាមការគ្រោងទុក ដោយក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព ស្តីពីលទ្ធផល នៃការសាងសង់ជាប្រចាំ។

ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «គាត់ចាប់ផ្តើមធ្វើហើយ ខាងក្រសួងបានទទួលរបាយការណ៍ វឌ្ឍនភាពប្រចាំខែឧសភា ប្រចាំខែមិថុនា នៅមិនទាន់ទទួលបានទេ»។

ឯកឧត្តម វ៉ាស៊ីម សុរិយា បន្តថា៖ «យើងគ្រោងទុកហើយ យើងចង់ជម្រុញឲ្យក្រុមហ៊ុនធ្វើឲ្យបានរួចរាល់នៅឆ្នាំ២០២២ ព្រោះឆ្នាំ២០២២ យើងមានកិច្ចប្រជុំកំពូលអាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេម ឆ្នាំ២០២៣ ចឹងយើងនឹងខំជម្រុញការងារនឹងឲ្យបាន»។

គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារ ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលត្រូវបានបើកសម្ពោធ កាលពីព្រឹកថ្ងៃទី២២ មីនា កន្លងទៅអាចបើកបរបានល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង៕

More information visit: https://www.construction-property.com/khread-more-1947/

Leave a Reply

Your email address will not be published. Required fields are marked *