News

Check out real estate news updates

ក្រុមហ៊ុនវៀតណាមគ្រោងវិនិយោគជាង ១៧២ពាន់លានដុង អភិវឌ្ឍកំពង់ផែសមុទ្រថ្មីមួយទៀត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍវៀតណាម Saigon Newport Corp គ្រោងបោះទុនវិនិយោគជាង ១៧២ពាន់លានដុង លើគម្រោងកំពង់ផែសមុទ្រថ្មីមួយទៀតនៅតំបន់ឧស្សាហកម្មកំពង់ផែសមុទ្រហៃហា (Hai Ha) ភាគខាងជើង នៃខេត្ត Quang Ninh ប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានជាតិវៀតណាម។

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនអភិវឌ្ឍវៀតណាមបានដាក់សំណើពិភាក្សាគម្រោងអភិវឌ្ឍជាមួយគណៈកម្មាធិការខេត្ត ដើម្បីប្រជុំពិភាក្សា ពិគ្រោះយោបល់សម្រេចលើគម្រោងមួយនេះ។

តំបន់ឧស្សាហកម្មកំពង់ផែសមុទ្រ Hai Ha ត្រូវបានបញ្ចូលក្នុងផែនការអភិវឌ្ឍន៍នៃប្រព័ន្ធកំពង់ផែវៀតណាមដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី។ យោងតាមផែនការនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការប្រជាជនខេត្តដែលមានផ្ទៃដីសរុប ៤,៩៨៨ហិកតាដោយមានកំពង់ផែនិងភ័ស្តុភារកំពង់ផែមានទំហំ៥០៦.៤៧ ហិកតាមានសមត្ថភាពផ្ទុកទំនិញសរុបពី ៣០ទៅ៤៥ លានតោនក្នុងមួយឆ្នាំ។

ក្នុងកិច្ចប្រជុំនោះក្រុមហ៊ុនវៀតណាម បានបញ្ជាក់ថា ខ្លួនបានស្នើសុំវិនិយោគទុនជាជំហានៗ។ ជំហានទី១ នឹងវិនិយោគទំហំទឹកប្រាក់១៧១,៧ពាន់លានដុង ឬស្មើ ៧,៣២លានដុល្លារ លើកំពង់ផែទឹកមួយ ដើម្បីដឹកជញ្ជូនទំនិញរវាងកំពង់ផែ Hai Ha និង Lach Huyện។

តំណាងខេត្ត Quang Ninh បានបញ្ជាក់ថា ក្រុមហ៊ុន Saigon Newport Corporation គឺជាវិនិយោគិនសំខាន់មួយរបស់ខេត្ត។ ហើយខេត្តនឹងធ្វើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឲ្យវិនិយោគកែលម្អការអភិវឌ្ឍរួមរបស់កំពង់ផែឲ្យកាន់តែទំនើប និងអភិវឌ្ឍខ្លាំង។

សូមបញ្ជាក់ថា ការវិនិយោគកំពង់ផែសមុទ្រមួយនេះ នឹងជំរុញការដឹកជញ្ចូនទំនិញចេញចូលក្នុងតំបន់មានភាពងាយស្រួល រហ័ស និងកាត់បន្ថយការចំណាយថ្លៃជាងមុន ដែលញាំឲ្យសេដ្ឋកិច្ចវៀតណាមមានការរីកលូតលាស់ថែមមួយកម្រិតទៀត៕

Source From: https://business-cambodia.com/2018/11/05/vietnam-invest-newport-at-quang-ninh/

Leave a Reply

Your email address will not be published. Required fields are marked *