News

Check out real estate news updates

ក្រុមហ៊ុនយក្សហុងកុងគ្រោងនឹងមកប្រឡូកក្នុងទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុនសំណង់និងស្ថាបត្យកម្មដែលមានមូលដ្ឋាននៅហុងកុងឈ្មោះថា​ Glory Flame គ្រោងនឹងពង្រីកអាជីវកម្មក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាបន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានផលវិជ្ជមានពីការសិក្សាទៅលើសក្តានុពលទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជាកាលពីថ្មីៗនេះ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុននេះមានគោលបំណងមកបណ្ដាក់ទុនក្នុងទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជាគឺផ្អែកទៅលើកត្តាសក្តានុពលទីផ្សាររបស់ប្រទេសកម្ពុជាធំៗចំនួន ៤។

កត្តាទាំងអស់នោះរួមមាន៖

១) កំណើននៃនគរូបនីយកម្មដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំង ពោលគឺនឹងកើនរហូតដល់ ៤៤ ភាគរយ គិតនៅត្រឹមឆ្នាំ ២០៣០
២) កម្ពុជាសំបូរកម្លាំងពលកម្ម ដោយសារតែប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានចំនួនប្រជាជនវ័យក្មេងច្រើន
៣) កម្ពុជាជាទីតាំងភូមិសាស្រ្តដ៏សំខាន់មួយក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ាន ដែលមានសក្តានុពលសម្រាប់ការវិនិយោគ
៤) ផែនការអភិវឌ្ឍឧស្សាហកម្ម ១០ឆ្នាំ របស់ប្រទេសកម្ពុជាគឺស្របទៅតាមគោលនយោបាយ Belt and Road Initiative របស់ប្រទេសចិន។

លើសពីនេះទៅទៀត ក្រុមហ៊ុន Glory Flame ក៏បានបង្ហើបប្រាប់ថា ក្រុមហ៊ុនរបស់ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនក្នុងប្រទេសកម្ពុជាចំនួនពីររួចមកហើយរួមមានក្រុមហ៊ុន W.A.N.K.E. Investment Co., Ltd. និងក្រុមហ៊ុន Chiuwai Construction Co., Ltd.។

ទោះជាយ៉ាងណាមិញ ក្រុមហ៊ុន Glory Flame នាពេលបច្ចុប្បន្នកំពុងសិក្សាទាក់ទងទៅនឹងច្បាប់បទបញ្ញាតិ និងគតិយុត្តិផ្សេងៗរបស់ប្រទេសកម្ពុជាថាតើត្រូវអនុវត្តតាមជំហានណាខ្លះ ដើម្បីមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបាន។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Glory Flame Holdings Limited គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីក្រុងហុងកុងដែលមានអាជីវកម្មសំខាន់ៗដូចជាសេវាកម្មកំទេចបេតុង (concrete demolition service) ការស្រាវជ្រាវបង្កើតអគារបៃតង (green building research) និងការបង្កើតកម្មវិធី (application)។

Source From: http://www.construction-property.com/khread-news-1348/

Leave a Reply

Your email address will not be published. Required fields are marked *