News

Check out real estate news updates

ក្រុមហ៊ុនយក្សចិនផ្តើមសាងសង់មជ្ឈមណ្ឌលសន្និសីទដ៏ធំសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន

ក្រុមហ៊ុនយក្សចិនដែលកន្លងមកបានបោះទុនយ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមសាងសង់អគារមជ្ឈមណ្ឌលសន្និសីទដ៏ធំក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ២៨ខែ មិថុនា ឆ្នាំ ២០១៩ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រុមហ៊ុន Prince Real Estate Group បានបើកការដ្ឋានសាងសង់គម្រោងដែលមានឈ្មោះថា «អគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា» ដែលមានទីតាំងស្ថិតនៅក្បែរនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប់ឆ្នេរអូរឈើទាល នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន។

«អគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា» មានផ្ទៃក្រឡាអភិវឌ្ឍន៍សរុបជាង១២០.០០០ម៉ែត្រការ៉េ ដែលនឹងត្រូវបញ្ចប់ការសាងសង់ហើយដាក់ឲ្យដំណើរការនៅថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២២ ខាងមុខនេះ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅឆ្នាំ ២០២២។

ក្រៅពីអគារមជ្ឈមណ្ឌលសន្និសីទ គម្រោងខាងលើក៏នឹងមានសណ្ឋាគារលំដាប់ផ្កាយប្រាំ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមុខងារជាច្រើនផ្សេងទៀតផងដែរ។

គួររម្លឹកថា ក្រុមហ៊ុន Prince Real Estate Group គឺជាក្រុមហ៊ុនលំដាប់អន្ដរជាតិដែលមានអាជីវកម្មក្នុងវិស័យជាច្រើន។ សម្រាប់ទីផ្សារអចលនទ្រព្យរបស់ខ្លួន ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ ឆ្នាំដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល ដ៏ធំមួយនៅរាជធានីភ្នំពេញ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម)

 Source From: https://www.construction-property.com/khread-news-1914/

Leave a Reply

Your email address will not be published. Required fields are marked *