News

Check out real estate news updates

ក្រុមហ៊ុនយក្សចិនបញ្ចប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាល

ក្រុមហ៊ុនអចលនទ្រព្យយក្សចិនឈ្មោះថា Prince Real Estate (Cambodia) Group បានបញ្ចប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ខ្លួនជាស្ថាពរហើយ នេះបើយោងតាមការចុះផ្សាយដោយផ្ទាល់របស់ក្រុមហ៊ុន។

តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន កាលពីសប្តាហ៍មុនកន្លងទៅនេះ ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមានទីតាំងនៅតំបន់កោះពេជ្រត្រូវបានបញ្ចប់ហើយការសាងសង់ទាំងមូលគ្រោងនឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ។

តាមការអះអាងរបស់ក្រុមហ៊ុន អគារទីស្នាក់ការកណ្តាលនេះគឺនឹងក្លាយជាទីសម្គាល់ពិសេសមួយនៅទីក្រុងភ្នំពេញដោយហេតុថាអគារនេះគឺនឹងមានមុខងារជាច្រើនបញ្ចូលគ្នាតែមួយរួមមាន៖ ការិយាល័យ បដិសណ្ឋារកិច្ច សន្និសីទ កន្លែងលក់រាយ និងទំនាក់ទំនងទីផ្សារ និងកន្លែងសំដែងសិល្បៈជាដើម។

ក្នុងឱកាសសម្ពោធបញ្ចប់ការសាងសង់គ្រោងអគារនេះ ក្រុមហ៊ុន Prince Real Estateក៏បានបង្ហាញមហិច្ឆតាក្លាយខ្លួនទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ខ្នាតអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ ក្រុមហ៊ុននឹងបន្តបណ្តាក់ទុនយ៉ាងតិចចំនួន១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខដើម្បីសម្រេចគោលដៅរបស់ខ្លួន។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Prince Real Estateគឺជាក្រុមហ៊ុនលំដាប់អន្ដរជាតិដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា នគរូបនីយកម្ម បច្ចេកវិទ្យា អ៉ីនធើណេត ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ទេសចរណ៍ និងជាពិសេសការវិនិយោគអចលនទ្រព្យ។

Source From: https://www.construction-property.com/khread-news-1516/

Leave a Reply

Your email address will not be published. Required fields are marked *