News

Check out real estate news updates

ក្រុមហ៊ុនម៉ាឡេស៊ីចាប់ផ្ដើមឈានចូលក្នុងទីផ្សារ កាស៊ីណូនៅខេត្តព្រះសីហនុ

ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality កាលពីថ្មីៗនេះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា Won Majestic ដើម្បីចូលមកគ្រប់គ្រងសណ្ឋាគារនិងកាស៊ីណូផ្កាយ៥ Won Majestic ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ TTG Asia។

គម្រោងសណ្ឋាគារនិងកាស៊ីណូ Won Majestic នេះនឹងមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារសុខា មានសរុបចំនួន ១៥០ បន្ទប់ ដែលនឹងបម្រើការជាសេវាកម្មកាស៊ីណូនិងសណ្ឋាគារ។ គម្រោងនេះរួមមានសេវាកម្មផ្សេងៗទៀតដូចជា បន្ទប់ខារ៉ាអូខេ KTV  ភោជនីយដ្ឋាន  អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។

បច្ចុប្បន្នសណ្ឋាគារនេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១ ។

លោក Ally Bhoonee នាយកប្រតិបត្តិរបស់ WA Hospitality បានប្រាប់ TTG Asia ថា៖ «គម្រោងនេះមិនមែនជាសណ្ឋាគារកាស៊ីណូធម្មតានោះទេ ព្រោះថាយើងនឹងអភិវឌ្ឍសណ្ឋាគារនេះអោយទៅជាសណ្ឋាគារលំដាប់ផ្កាយ៥ ជាប់ឆ្នេរដ៏ល្អបំផុត។ គោលបំណងនៃការសាងសង់សណ្ឋាគារនេះគឺដើម្បីផ្តល់នូវសេវាកម្មកម្សាន្តដ៏ល្អបំផុត»។

លោកបានបញ្ជាក់បន្ថែមថា សណ្ឋាគារនេះនឹងទទួលបានភ្ញៀវប្រមាណ ៨០ ភាគរយនៅឆ្នាំដំបូង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន WA Hospitality  គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី បង្កើតឡើងកាលពីឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Avenues នៅចក្រភពអង់គ្លេស។

Source From: https://www.construction-property.com/khread-news-1673/

Leave a Reply

Your email address will not be published. Required fields are marked *