News

Check out real estate news updates

ក្រុមហ៊ុនផលិតដែកដ៏ធំរបស់ចិនកំពុងសិក្សាលទ្ធភាពផ្លាស់ទីម៉ាស៊ីនសម្រាប់រំលាយដែកមកកម្ពុជា

ក្រុមហ៊ុនផលិតដែករបស់ប្រទេសចិន China Baowu Steel Group កំពុងធ្វើការសិក្សាពីលទ្ធភាពដើម្បីផ្លាស់ទីចង្រ្កានសម្រាប់រំលាយដែកពីខេត្តស៊ីនជាំងមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០១៩។

ថ្លែងទៅកាន់ប្រភពខាងលើ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Baowu ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងសិក្សាពីលទ្ធភាពដើម្បីបញ្ជូនចង្រ្កានសម្រាប់រំលាយដែកចំនួនពីរដែលមានសមត្ថភាពផលិតលោហធាតុចំនួនដល់ទៅ ៣,១ លានតោន និងម៉ាស៊ីនសម្រាប់បម្លែងដុំដែកទៅជាដែកចំនួនពីរ។

ប្រសិនបើផែនការនេះទទួលបានជោគជ័យ ម៉ាស៊ីនទាំងនោះ នឹងត្រូវបានដឹកជញ្ជូនចេញពីរោងចក្រ Xinjiang Bayi Nanjiang Steel Baicheng Co Ltd បន្ទាប់ពីរោងចក្រនេះត្រូវបានបិទនៅក្នុងឆ្នាំ ២០១៧ ។

ប្រភពនេះបានដកស្រង់សម្តីអ្នកគ្រប់គ្រងខាងលើយ៉ាងដូច្នេះ៖ «ឧបករណ៍នេះអាចមើលទៅដូចជាហួសសម័យនៅប្រទេសចិន ប៉ុន្តែ វានៅតែជឿនលឿននៅកម្ពុជា»។

ផែនការផ្លាស់ប្តូរគ្រឿងបរិក្ខាផលិតដែកថែបគឺស្របពេលដែលឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងតែរីកចំរើនខ្លាំងហើយភាគច្រើននៃដែកដែលប្រើប្រាស់ក្នុងស្រុកគឺត្រូវបាននាំចូលពីប្រទេសជិតខាងដូចជាប្រទេសវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគម្នាក់នៅ Wood Mackenzie ក្នុងទីក្រុងប៉េកាំង បានប្រាប់សារព័ត៌មានខាងលើថា វានឹងមានការពិបាកក្នុងការបង្កើតរោងចក្រមួយនៅប្រទេសកម្ពុជា ដោយលោកលើកឡើងពីកង្វះហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជាផ្លូវដែក និងអគ្គិសនីនិងទឺក ក៏ដូចជាបរិយាកាសវិនិយោគដែលមិនមានការតាំងចិត្ត។

អ្នកវិភាគខាងលើ បានចង្អុលបង្ហាញថា ការផ្លាស់ប្តូរម៉ាស៊ីនខាងលើពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា នឹងត្រូវឆ្លងកាត់ផ្លូវប្រវែងជាង ៦០០០ គីឡូម៉ែត្រ ខណៈពេលដែលម៉ាស៊ីនទាំងនេះអាចមានទម្ងន់រាប់ពាន់តោន ដូច្នេះវាមានការលំបាកសម្រាប់ក្រុមហ៊ុន Baowu ។

អ្នកគ្រប់គ្រងដដែលបានបន្តថា «ប្រទេសកម្ពុជាជាជម្រើសមួយដែលល្អជាងគេ … ប៉ុន្តែ យើងក៏មានផែនការបម្រុងនៃការផ្លាស់ប្តូរពួកវា (ម៉ាស៊ីន) ទៅកាន់ប្រទេសប៉ាគីស្ថានផងដែរ» ។

Source From: https://www.construction-property.com/khread-news-1841/

Leave a Reply

Your email address will not be published. Required fields are marked *