News

Check out real estate news updates

ក្រុមហ៊ុនប្រតិបត្តិការកាស៊ីណូម៉ាកាវនឹងពង្រីកអាជីវកម្មនៅខេត្តសៀមរាប

ក្រុមហ៊ុនប្រតិបត្តិការកាស៊ីណូ Macau Legend Development Ltd គ្រោងនឹងពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ខេត្តសៀមរាប នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន។

ថ្លែងទៅកាន់សារព័ត៌មាន Inside Asia Gaming នៅថ្ងៃទី ២២ ខែឧសភា លោក Sheldon Trainer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយនីតិវិធីនៃការទិញដីនៅជិតតំបន់ទេសចរណ៍អង្គរវត្ត។

កាលពីដើមខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុននេះបានទិញដីទំហំ ១២០០ ហិកតា ក្នុងតម្លៃប្រមាណ ៩០ លានដុល្លារអាមេរិកពីក្រុមហ៊ុន Howing Enterprises Co.Ltd សម្រាប់គម្រោងអភិវឌ្ឍចំរុះរបស់ខ្លួនដែលមានកាស៊ីណូ និងកន្លែងដែលបំរើសេវាកម្មបដិសណ្ឋារកិច្ចផ្សេងៗទៀត។

លោកបានមានប្រសាសន៍ទៅកាន់សារព័ត៌មានខាងលើយ៉ាងដូច្នេះ «នៅពេលយើងចាប់ផ្ដើមប្រកាសជាលើកដំបូង មានមនុស្សម្នាក់បានចេញមកហើយនិយាយថា មិនមានល្បែងនៅខេត្តសៀមរាបទេ ប៉ុន្តែយើងនៅចំងាយ ៥០ គីឡូម៉ែត្រពីអង្គរវត្ត»។

លោកបន្តថា៖ «ខ្ញុំគិតថាទេសចរណ៍ខេត្តសៀមរាបជាទូទៅល្អ ប៉ុន្តែយើងអាចធ្វើគម្រោងនោះដោយគ្មានកាស៊ីណូ។ ប្រសិនបើយើងទទួលបានកាស៊ីណូគឺល្អ ប៉ុន្តែយើងក៏អាចយកអចលនទ្រព្យទៅកន្លែងផ្សេងបានដែរ។ មានកាស៊ីណូចំនួន ១៤០ នៅកម្ពុជា ហើយនឹងមាន ១៥០ កន្លែងនៅថ្ងៃស្អែក»។

Source From: https://www.construction-property.com/khread-news-1840/

Leave a Reply

Your email address will not be published. Required fields are marked *