News

Check out real estate news updates

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនដ៏ល្បី នឹងវិនិយោគបំពាក់អំពូលភ្លើងវៃឆ្លាតនៅខេត្តព្រះសីហនុ

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីឈ្មោះរបស់ជប៉ុន គឺក្រុមហ៊ុន​Minebea Mistumi នឹងធ្វើការវិនិយោគដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតនៅខេត្តព្រះសីហនុ បន្ទាប់ពីខ្លួនបានបំណាក់នៅក្រុងភ្នំពេញ និងសៀមរាបរួចហើយ។

យោងតាម AKP លោក Chira Kunihito​ អ្នក​គ្រប់គ្រងទីផ្សារក្រុមហ៊ុន  Minebea Mitsumi ជប៉ុន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ បានធ្វើបទបង្ហាញបច្ចេកវិទ្យាវៃយឆ្លាត អំពូល LED បំភ្លឺផ្លូវជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយកាត់បន្ថយថាមពល ប្រើប្រាស់ និងចំណេញថវិកា។

សម្រាប់គម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃយឆ្លាតតាម បច្ចេកវិទ្យា ទំនើបទាន់សម័យសន្សំសំចៃ​ភ្លើង​ប្រើប្រាស់សម្រាប់ខេត្តព្រះសីហនុ។ កន្លងមកក្រុមហ៊ុន បានធ្វើបំពាក់អំពូលភ្លើងវ័យឆ្លាតនេះ នៅរាជធានាភ្នំពេញ និងខេត្តសៀមរាបរួចហើយ។

តំណាងក្រុមហ៊ុនជប៉ុនបានបញ្ជាក់ថា អំពូលភ្លើងវៃឆ្លាត ប្រភេទ LED ដែលក្រុមហ៊ុន Minebea ផ្គត់ផ្គង់សម្រាប់បំភ្លឺផ្លូវសាធារណៈ ​គឺ​ជា​អំពូល​ភ្លើង​ដែល​អាច​សន្សំសំចៃថាមពល អគ្គិសនីរហូតដល់ ៨០​ភាគរយ បើ​ប្រៀបធៀបនឹងអំពូលភ្លើងធម្មតា និងអាចចំណេញថវិកា ថែមទៀតផង។ ក្រុមហ៊ុនបានបំពាក់ ដាក់ឱ្យប្រើប្រាស់សាកល្បងរួចហើយ ​នៅ​តាម​វិថី​សំ​ខាន់​ៗ​ចំនួន​៣ ក្នុងរាជធានីភ្នំពេញគឺ៖ ​មហាវិថី​ព្រះ​នរោត្តម​ ​. មហាវិថី​សហព័ន្ធ​រុស្ស៊ី​ . ​និង​មហាវិថី​សម្តេច​តេជោ​ ហ៊ុន សែន ​អំពូលភ្លើងវ័យឆ្លាតធានាបាននូវសោភណភាព ​ និងបរិស្ថាន យ៉ាងល្អប្រសើរក្នុងទីក្រុង និងទីប្រជុំជន។

ចំណែកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ និងជាអ្នកទទួលខុសត្រូវ អំពូលភ្លើងសាធារណរបស់ខេត្ត  មានប្រសាសន៍ឱ្យដឹងថា ​រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនធ្វើការគាំទ្រ ចំពោះការវិនិយោគបច្ចេកវិទ្យាអំពូលភ្លើង LED វៃយឆ្លាត របស់ក្រុមហ៊ុនជប៉ុន នៅខេត្តព្រះសីហនុ ​ស្រប​ពេល​ដែលកម្ពុជា មានសក្ដានុពលច្រើន សម្រាប់ធ្វើការវិនិយោគ ​និង​ស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលចូលចិត្តប្រើប្រាស់កាត់បន្ថយថាមពល និងថវិកា ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជា ក៏ចូលចិត្តប្រើប្រាស់ផលិតផលជប៉ុនផងដែរនាពេលបច្ចុប្បន្ន៕

More information visit: https://www.business-cambodia.com/public/article/intelligent-light-bulbs

Leave a Reply

Your email address will not be published. Required fields are marked *