News

Check out real estate news updates

ក្រុមហ៊ុនជប៉ុនចំនួន៥២ នឹងមកវិនិយោគលើអចលនទ្រព្យកម្ពុជាឆាប់ៗ

នៅក្នុងកិច្ចប្រជុំរវាងតំណាងភាគីកម្ពុជានិងជប៉ុននៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនចំនួន ៥២ ក្រុមហ៊ុនគ្រោងនឹងមកវិនិយោគ នៅកម្ពុ ជា លើលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។

ថ្លែងក្នុងជំនួបខាងលើ ឯកឧត្តមបណ្ឌិត ប៉ែន សុផល បានលើកឡើងអំពីវត្តមាន របស់ក្រុមហ៊ុន វិនិ យោគិន របស់ជប៉ុនជាង ៥២ ដែលគ្រោងនិងជួបជាមួយ ក្រុមហ៊ុនជំនាញ និងមានសក្តានុពល លើ វិស័យ លំនៅដ្ឋាន សំណង់ និងវិស័យអចលនទ្រព្យ របស់កម្ពុជា។

លោកបានបន្ថែមថា ការហូរចូល នៃវិនិយោគគិន ជប៉ុនមកក្នុងកម្ពុជា គឺអាចមកពីគោលនយោបាយ របស់រដ្ឋាភិបាលជប៉ុន ដោយការជម្រុញលើកទឹកចិត្តពីខាងរដ្ឋាភិបាល ដែលបាន ធ្វើឱ្យក្រុមវិនិយោគិន នេះសម្លឹង​ឃើញ​មកកាន់កម្ពុជា ទៅលើសក្តានុពលនៃការវិនិយោគលើវិស័យអចនទ្រព្យ សំណង់ វិស្វ កម្ម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗជាដើម។

វត្តមានរបស់អ្នកវិនិយោគិនជប៉ុនលើវិស័យនេះ មិនមែនជារឿងថ្មីនោះឡើយ ដោយសារតែកន្លងមក ធ្លាប់មានក្រុមហ៊ុនមួយចំនួនមកហើយដែលបានមកចូលមកវិនិយោគលើវិស័យពាក់ព័ន្ធទាំងនេះ ដូចជាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាស្ពាន ផ្លូវថ្នល់ និងអគារស្នាក់នៅជាដើម ដែលសមត្ថភាពទាំងនេះសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងមិនថាពីរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរ។

គួរជម្រាបផងដែរថា ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជា មានប្រមាណជាង២,៥ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងប្រមាណ ជាង១៣៧គម្រោងនាពេលបច្ចុប្បន្ននេះដែល​ក្នុងនោះ​គម្រោង​វិនិយោគ​៦៦ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

Source From:

Leave a Reply

Your email address will not be published. Required fields are marked *