News

Check out real estate news updates

ក្រុមហ៊ុនជប៉ុនចាប់ផ្តើមងាកមករកការវិនិយោគលើគម្រោងសណ្ឋាគារនៅកម្ពុជា

ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រូវការបន្ទប់សណ្ឋាគារជាច្រើនបន្ថែមទៀតសម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍រាប់លាននាក់ ក្រុមហ៊ុនជប៉ុនបាននិងកំពុងផ្តោតការចាប់អារម្មណ៍លើការអភិវឌ្ឍន៍សណ្ឋាគារនៅកម្ពុជា។

ក្នុងន័យនេះ កាលពីពេលថ្មីៗនេះក្រសួងទេសចរណ៍តាមរយៈទំព័រហ្វ៊េសប៊ុករបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុនជប៉ុនបានចាប់ផ្តើមវិនិយោគលើការបង្កើតសណ្ឋាគារប្រណីតៗនៅកម្ពុជា។

ក្នុងនោះ តាមការបញ្ជាក់របស់ក្រសួងដដែល គម្រោងវិនិយោគសណ្ឋាគារនិងរមណីយដ្ឋាន ទេសចរណ៍ខ្នាតធំរបស់ក្រុមហ៊ុនជប៉ុនចំនួន៧ត្រូវបានចុះបញ្ជីជាស្ថាពរជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគទាំងនោះរួមមានគម្រោងបង្កើតសណ្ឋាគារចំនួន៦ និងគម្រោង វិនិយោគរមណីយដ្ឋានទេសចរណ៍V-Pine Kirirom Resortចំនួនមួយគម្រោង។

ជាការពិតណាស់ វត្តមាននៃសណ្ឋាគារប្រណីតនៅកម្ពុជាដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនបានសរបញ្ជាក់តាមរយៈការដាក់សម្ពោធឲ្យដំណើរការសណ្ឋាគារ Hotel Emion Phnom Penhនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។ អានបន្ថែម

ទន្ទឹមនឹងនេះដែរ ដើម្បីចូលលើកកំពស់ការវិនិយោគផ្នែកសណ្ឋាគារពីបណ្តាក្រុមហ៊ុនជប៉ុនបន្ថែមទៀតព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជប៉ុនទៀតនោះក្រសួងទេសចរណ៍បាននិងកំពុងរៀបចំសេចក្តីព្រាង «យុទ្ធសាស្រ្តសិក្សាទីផ្សារទាក់ទាញភ្ញៀវទេសចរជប៉ុន»ជាមួយនឹងការដាក់ចេញវិធានការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ និងការទាក់ទាញវិនិយោគបន្ថែម លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។

Source From: https://www.construction-property.com/khread-news-1511/

Leave a Reply

Your email address will not be published. Required fields are marked *