News

Check out real estate news updates

ក្រុមហ៊ុនចិន៣រួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា

ក្រុមហ៊ុនចិនធំៗចំនួនបីរួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន FRESH NEWS កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។

យោងតាម FRESH NEWS ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបាវិត ខេត្ដស្វាយរៀង ឈ្មោះថា Empire World Group កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុន Bauing Group និង CFMA (City Facility Management) ដើម្បីពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

ប្រភពដដែលបានឲ្យដឹងថា កិច្ចសហការនេះគឺសំដៅទៅលើគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយឈ្មោះថា OBC ដែលគម្រោងនេះគឺជាប្រភេទគម្រោងអាជីវកម្មបែបអនឡាញរួមទាំងឧស្សាហកម្មល្បែងអនឡាញ។ជំហានដំបូងនៃគម្រោងនេះគឺនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥០ ហិកតា។

FRESH NEWS បានបន្ថែមថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Empire World Group លោក Eric Loo បានមានប្រសាសន៍ថា កិច្ចសហការខាងលើគឺមានគោលបំណងដើម្បីបង្កើតបច្ចេកវិទ្យាទំនើបតាមបែបស្ដង់ដារអន្តរជាតិដែលអាចធានាបានសន្តិសុខ សុវត្ថិភាពដល់បណ្ដាក្រុមហ៊ុនដែលវិនិយោគទៅលើអាជីវកម្មផ្នែកបច្ចេកវិទ្យាមួយចំនួនដូចជាកាស៊ីណូ និងល្បែងភ្នាល់តាមអ៊ីនធឺណែត។

ទន្ទឹមនឹងនេះដែរ លោក Eric Loo ក៏បានបន្ថែមថា ក្រុមហ៊ុន Bauing Group និង CFMA គឺ មានបទពិសោធន៍ផ្នែកបច្ចេកទេសនិងការគ្រប់គ្រងអចលនទ្រព្យនៅក្នុងប្រទេសចំនួន២០ទូទាំងពិភពលោករយៈពេលជាង ២៥ឆ្នាំមកហើយ។លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងពីរគឺជាក្រុមហ៊ុនមួយដែលឈានមុខគេនៅក្នុងទីផ្សារផ្នែកតុបតែងស្ថាបត្យកម្មចិន។

ក្រៅពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនេះ ក្រុមហ៊ុន Empire World Group ក៏មាន អាជីវកម្មនៅទីក្រុងបាវិតជាច្រើនទៀតរួមមាន មជ្ឈមណ្ឌលផ្សារទំនើបសណ្ឋាគារ រមណីយដ្ឋាន និងកាស៊ីណូជាដើម។

រូបភាពដោយ FRESH NEWS

Source From: http://www.construction-property.com/khread-news-1437/

Leave a Reply

Your email address will not be published. Required fields are marked *