News

Check out real estate news updates

ក្រុមហ៊ុនចិននៅតែក្តោបក្តាប់ការវិនិយោគអចលនទ្រព្យនៅកម្ពុជា

ទីក្រុងភ្នំពេញរយៈកាល៥ឆ្នាំចុងក្រោយ មានស្ទុះកាន់តែខ្លាំងឡើងៗ លើវិស័យអលនទ្រព្យ ជាពិសេសអគារខ្ពស់ៗ រួមមានអគារខុនដូរ អគារអាផាតមិន និងអគារពាណិជ្ជកម្មធំៗជាដើម។ គម្រោងអគារធំៗតម្លៃរាប់លានដុល្លារ កំពុងបន្តសាងសង់បន្តកន្ទុយគ្នា នៅតាមខណ្ឌសំខាន់ៗនៃក្រុងភ្នំពេញ ជាពិសេសខណ្ឌចំការមន សង្កាត់ទន្លេបាសាក់ និងតំបន់ជ្រោចង្វាជាដើម។

លោកហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal បានផ្តោតសំខាន់កត្តាក្នុងស្រុកថា«អចលនទ្រព្យក្នុងក្រុងភ្នំពេញរីកចម្រើន ដោយសារតែចំណូលពលរដ្ឋមានកំណើន ធ្វើឲ្យការចែកវាយកាន់តែមានទំហំធំជាងមុន។ ជាពិសេសកំណើនប្រជាពលរដ្ឋក្នុងក្រុង ព្រោះប្រហែលជា១០ឆ្នាំមុន កន្លែងខ្លះនៅជ្រាយក្រុង ហាក់ស្ងាត់នៅឡើយ តែពេលនេះមានមនុស្សអ៊ូអរច្រើន ទាញឲ្យតម្រូវការផ្ទះ និងអគារកើនឡើង»។

លោកបន្តថា «កំណើនក្រុងចេះតែរីកគ្មានការកំណត់ ធ្វើឲ្យពលរដ្ឋចេះតែចង់មករស់នៅទីក្រុងភ្នំពេញកាន់តែច្រើន ញំាឲ្យអលចនទ្រព្យមានសន្ទុះលឿន ស្របតាមការរីកចម្រើននៃការរីកក្រុង ដោយស្វ័យប្រវត្ថ»។

ចំណែកលោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate លើឡើងថា «ក្រោយវិបត្តិអចលនទ្រព្យឆ្នាំ២០០៨ មក វិស័យនេះបានងើបឡើងវិញនៅកំឡុងឆ្នាំ២០១២។ ហើយងើបកាន់តែខ្លាំងនៅឆ្នាំ២០១៥ និងដើម២០១៦ ជាពេលកម្ពុជាត្រៀមខ្លួនចូលសមាគមសេដ្ឋកិច្ចអាស៊ាន ហើយទីផ្សារកម្ពុជាលេងនៅត្រឹម ១៤លាននាក់ទៀតហើយ គឺ៦០០លាននាក់ ដូច្នេះបានជាសហគ្រិនបានបោះទុនវិនិយោគកាន់តែច្រើន»។

គម្រោងអគារធំៗក្នុងក្រុងភ្នំពេញ សង់ឡើងក្នុងគោលបំណងបំពេញតម្រូវការចម្រុះនាពេលអនាគត ព្រោះត្រូវការប្រជុំធំៗ អគារស្នាក់នៅ ការិយាល័យ សម្រាប់ជនបរទេស និងបំពេញតម្រូវការអាជីវកម្មបង្កើតថ្មីក្នុងស្រុក។ ហើយបើសេដ្ឋកិច្ច និងស្ថានការណ៍នយោបាយនៅតែល្អ នោះវិស័យអចលនទ្រព្យនៅតែបន្តរីកចម្រើនទៅមុនទៀត។

លោកបន្តថា កម្ពុជាមានសក្តានុពលខ្លាំង មានកម្លាំងពលកម្មវ័យក្មេងច្រើន តម្លៃពលកម្លាំង និងតម្លៃអចលនទ្រព្យនៅទាប បើធៀបនិងប្រទេសអាស៊ានទាំង១០ កត្តាសំខាន់នេះហើយ បានរុញច្រានឱ្យវិស័យអចនលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

«បើទោះជាសព្វថ្ងៃការទិញលក់អចលនទ្រព្យហាក់យឺតយ៉ាវបន្តិច តែការសាងសង់គម្រោងអគារធំៗក្នុងក្រុងភ្នំពេញនៅតែមានសន្ទុះខ្លាំង ព្រោះមានវិនិយោគិនមកពីប្រទេសធំៗ ជាពិសេសចិនឈរក្នុងលំដាប់លេខ១ បន្ទាប់មកកូរ៉េ ជប៉ុន សិង្ហបុរី និងថៃ»លោកសៀប បន្ថែម។

លោកបានបញ្ជាក់ថា មូលហេតុចិនវិនិយោគច្រើន ដោយសារតែវិនិយោគិនចិន ដើរតាមគោលនយោបាយការបរទេសរដ្ឋាភិបាល ព្រោះទំនាក់ទំនងកម្ពុជា-ចិនមានភាពល្អប្រសើរ ជាពិសេសរដ្ឋាភិបាលចិនមានធនាគារសម្រាប់ផ្តល់ទុនវិនិយោគ៥០% ជូនដល់វិនិយោគិនលើគម្រោងនានាៗ។ ចំណុចទាំងនេះ បានជាអគារធំៗដែលចិនវិនិយោគតែងបញ្ចប់ការសាងសង់បានលឿន តាមការគ្រោងទុកជាទៀតទាត់៕

Source From: https://business-cambodia.com/2019/03/19/chines-invest-real-estate-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *