News

Check out real estate news updates

ក្រុមហ៊ុនចិនធំៗចំនួន​៦​ កំពុងសិក្សាគម្រោង​សង់ហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឡើងវិញ ​

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនចិនធំៗចំនួន​ ៦​ កំពុងសិក្សាគម្រោង​សង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ​ នៅក្រុងព្រះសីហនុ​ បន្ទាប់ពីបានរងការខូចខាតស្ទើរតែទាំងស្រុង​ នារយៈពេលចុងក្រោយនេះ​ ទាក់ទងនឹងគម្រោងសិក្សាក្នុងការកសាងផ្លូវ និងលូ នៅក្រុងព្រះសីហនុ បន្ទាប់ពីរងការខូចខាតស្ទើរតែទាំងស្រុង​ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ចំពោះក្រុមហ៊ុនចិនដែលមានបំណងក្នុងគម្រោងការស្តារហេដ្ឋារចនាសម្ពន័្ធផ្លូវ លូក្នុងខេត្ត​ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរំពឹងថា ក្រុមហ៊ុនចិន​ នឹងអាចធ្វើការជាមួយរដ្ឋបាលខេត្ត​ រួមទាំងមន្ទីរពាក់ព័ន្ធ ក្នុងការស្តារវិស័យហេដ្ឋារចនាសម្ពន័្ធនៅខេត្តព្រះសីហនុ អោយបានល្អប្រសើរ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន​ បានបញ្ជាក់ថា៖​ ផ្លូវមេក្នុងក្រុងសំខាន់ៗដែលលើកយកមកពិភាក្សាគ្នានេះមានចំនួន៨ខ្សែបែកខ្នែងសំខាន់ៗចំនួន២៨ខ្សែ មានប្រវែងសរុបចំនួន១៤០គម។​ ផ្លូវទាំងនេះបានបែកជាខ្នែងសំខាន់ៗចំនួន២៤៥ខ្សែទៀតនៅទូទាំងក្រុងព្រះសីហនុ។​ ក្នុងនោះផ្លូវសំខាន់ចំនួន២៨ខ្សែ​ ក្នុងក្រុងព្រះសីហនុ ជាផ្លូវសំខាន់ដែលត្រូវតែរកវិធីដោះស្រាយចំពោះមុខដោយត្រូវតែធ្វើការកែលម្អនិងពង្រីកអោយកាន់តែប្រសើរឡើង។ ប្រសិនជាយើងអាចកែលម្អ ពង្រីក ផ្លូវចូលក្រុងបន្ថែមទៀតបាននោះ បញ្ហាកកស្ទះចរាចរណ៍ ពេលចូលក្រុងព្រះសីហនុ នឹងកាត់បន្ថយ ផងដែរ។

ចំណែកលោក ZHOU CHUANFA អ្នកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនចិន THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO​ LTD លើកឡើងថា ៖​ ពួកគេពេញចិត្តសហការជាមួយខេត្តព្រះសីហនុ លើគម្រោងសាងសង់ផ្លូវ​និងលូ។​ ក្រុមហ៊នទាំងនេះមានជំនឿថាពួកគេអាចធ្វើបាន ប្រសិនជាខេត្តព្រះសីហនុ និងរដ្ឋាភិបាលអនុញ្ញាត​ ។​ តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថាក្រុមហ៊ុនពួគេធ្លាប់មានបទពិសោធក្នុងការសាងសង់ផ្លូវនៅតាមប្រទេសមួយចំនួនក្នុងពិភពលោក។

ឆ្លើយតបចំពោះភាគីក្រុមហ៊ុនទាំងនេះទាក់ទិននឹងការសាងសង់ផ្លូវ ឯ.ឧ​ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឯកភាពជាគោលការណ៏​ អោយក្រុមហ៊ុនទាំងនេះធ្វើការសិក្សាគម្រោង​ តាមសំណើរ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *