News

Check out real estate news updates

ក្រុមហ៊ុនកូរ៉េចំនួន៨៣០ក្រុមហ៊ុន កំពុងចង់មកវិនិយោគវិស័យសំណង់នៅកម្ពុជា

កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ តំណាងរបស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAK បានជួបជាមួយតំណាងរបស់សមាគមអ្នកសាងសង់កម្ពុជានៅឯវិមាណកាណាឌីយ៉ា ដើម្បីពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។

លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានឲ្យដឹងថា ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់ និងស្ថាបត្យកម្ម នៅកម្ពុជា។

លោកក៏បានឲ្យទៀតដឹងថា បច្ចុប្បន្ន សមាជិករបស់ ICAK បានចេញទៅវិនិយោគនៅប្រទេសចំនួន១៥៣ ប្រទេស ហើយមានទំហំទុនវិនិយោគប្រមាណជា ៨ ពាន់លានដុល្លារអាមេរិក។ ហើយក្នុងនោះដែរ យោងតាមរបាយការណ៍ ENR របស់សហរដ្ឋអាមេរិក វិស័យសាងសង់ក្រៅប្រទេសរបស់កូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ៦នៅទូទាំងពិភពលោក។

ដោយឡែក ក្រុមហ៊ុនជប៉ុនប្រមាណ ៥២ក្រុមហ៊ុនទៀត គ្រោងមកវិនិយោគនៅកម្ពុជាលើវិស៧យសំណង់ ហេដ្ឋារចនាសម្ពន្ធ័ និងអចលនទ្រព្យ ខណៈទុនវិនិយោគរបស់ជប៉ុននៅកម្ពុជា មានប្រមាណជាង២,៥ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងប្រមាណជាង១៣៧គម្រោងនាពេលបច្ចុប្បន្ននេះដែល​ក្នុងនោះ​គម្រោង​វិនិយោគ​៦៦ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

Source From: https://www.business-cambodia.com/public/article/830-korean-companies-are-keen-to-invest-in-cambodia-s-construction-sector

Leave a Reply

Your email address will not be published. Required fields are marked *