News

Check out real estate news updates

ក្រុង​ព្រះសីហនុ​នឹង​ក្លាយជា​​ទីក្រុង​អច្ឆរិយ​​មួយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​

​ភ្នំពេញ​៖​ ​ការ​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ​ ​បាន​ធ្វើឲ្យ​ក្រុង​ព្រះសីហនុ​ក្លាយជា​ទីក្រុង​ស៊ីវិល័យ​មួយ​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ចាត់ទុក​ ​“​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​អច្ឆរិយ​មួយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ ​ដែល​មានការ​អភិវឌ្ឍន៍​ក្នុង​សន្ទុះ​មួយ​គួរ​ឲ្យ​ស្ងប់​ស្ងែង​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យដឹង​នៅ​ថ្ងៃទី១១​ ​ខែមីនា​ឆ្នាំ​ ​២០១៩នេះ​បាន​ហៅ​ការ​អភិវឌ្ឍ​ដ៏​លឿន​ក្នុង​ខេត្ត​ព្រះសីហនុ​ជា​បាតុភូត​នៃ​ការ​អភិវឌ្ឍ​ ​ដែល​មាន​ភាពជា​ដៃគូ​កម្ពុជា​-​ចិន​ ​នេះ​បាន​បង្ហាញ​ជាក់ស្តែង​នូវ​ជំនឿ​ ​របស់​អ្នក​វិនិយោគ​ ​ជា​ដៃគូ​រទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​កិច្ច​ពង្រឹង​ប្រសិទ្ធិ​ភាព​ ​ដើម្បី​សន្តិភាព​ ​ស្ថិរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​ ​និង​ពាណិជ្ជកម្ម​សេរី​។​

​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​បន្ត​ថា​ ​“​វឌ្ឍនភាព​ ​ក្រុង​ព្រះសីហនុ​ ​មិន​ត្រឹមតែ​ជា​មោទនភាព​ ​នៃ​វិបុលភាព​របស់​កម្ពុជា​ ​ដែល​ជា​ដៃគូ​ជាមួយ​ចិន​នោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ​ ​និង​រស់រវើក​របស់​អាស៊ាន​ផង​ដែរ​”​។​ ​

ក្រុង​ព្រះសីហនុ​ ​និង​ខេត្ត​ព្រះសីហនុ​ ​រួម​ជាមួយនឹង​បណ្តា​ខេត្ត​នានា​ ​នៅ​តាម​ឆ្នេរសមុទ្រ​ ​គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​ ​“​មិត្តភាព​ ​សន្តិភាព​ ​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​”​ ​រួម​ជាមួយ​ការរស់នៅ​ដ៏​សុខក្សេមក្សាន្ត​ ​និងឱ​កាស​រីកចម្រើន​ ​ដែល​ជា​ជ​ម្រើ​ស​ដ៏​ឧ​ត្តុ​ង​ឧត្តម​ ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​ ​មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​ ​និង​ឧស្សាហ​កម្ម​ផ្សេង​ៗ​ ​ឬ​កម្សាន្ត​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ការ​រីកចម្រើន​នេះ​បាន​ផ្តល់​ឳ​កាស​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ចំពោះ​កសិករ​ ​ពលករ​ ​ពាណិជ្ជករ​ ​និង​សេវាកម្ម​ជាច្រើន​ ​និង​កើនឡើង​បន្ថែម​ទៀត​ ​ទាំង​បរិមាណ​ ​និង​គុណភាព​នា​ពេល​អនាគត​ដ៏​ខ្លី​។​

​ទីក្រុង​ជាប់​សមុទ្រ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​ ​នឹង​ក្លាយជា​ទីក្រុង​ទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​ ​និង​ឧស្សាហកម្ម​ដូច​បណ្តា​ទីក្រុង​អន្តរជាតិ​ដទៃទៀត​ ​នៅ​តាម​ឆ្នេរសមុទ្រ​ ​ដែល​នឹង​ចូលរួម​ចំណែក​សកម្មភាព​ប្រកបដោយ​ឥទ្ធិពល​ ​និង​ផូរ​ផង​នៅក្នុង​តំបន់​ ​ក៏ដូចជា​អន្តរជាតិ​ ​ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​ ​និង​តម្លៃ​មនុស្សជាតិ​៕​

Leave a Reply

Your email address will not be published. Required fields are marked *