News

Check out real estate news updates

ក្រុងប៉ោយប៉ែតត្រៀមស្វាគមន៍គម្រោងធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តអោយក្រុមហ៊ុន Boonma Heng Co.,Ltd សាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្សារទំនើបដ៏ធំមួយ តម្លៃរួមប្រមាណ ៦៨,២៩លានដុល្លារអាមេរិកនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

គម្រោងនេះមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ ចំពោះសណ្ឋាគារលំដាប់ផ្កាយ៤ដ៏ទំនើបមួយនេះ គឺមានបន្ទប់សរុប៣៩២បន្ទប់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រៅពីជាការឆ្លើយតមនឹងតម្រូវការផ្នែកបដិសណ្ឋារកិច្ច គម្រោងនេះក៏នឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងតំបន់ចំនួន៨៣៦កន្លែងផងដែរ។

ទោះជាយ៉ាងណាក្ដី ប្រភពដដែលនេះ ពុំទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងព័ត៌មានលំអិតនៃគម្រោងដូចជា កាលបរិច្ឆេទសាងសង់ រយៈពេលនៃការសាងសង់ ក៏ដូចជារយៈពេលនៃការបញ្ចប់គម្រោង។

គួរបញ្ជាក់ផងដែរថា ក្រុងប៉ោយប៉ែតគឺជាទីក្រុងមួយដែលមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយហេតុថាជាទីក្រុងដែលនៅជាប់ព្រំដែនខ្មែរ-ថៃ។ ដោយឡែកអ្វីដែលគួរអោយកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឃើញថាទីក្រុងមួយនេះគឺមានសន្ទុះខ្លាំងទាក់ទងទៅនឹងវិស័យសំណង់និងអចលនទ្រព្យ។

ជាការកត់សម្គាល់រហូតមកដល់ពេលនេះ CDC បានអនុម័តគម្រោងវិនិយោគជាច្រើននៅទូទាំងប្រទេសកម្ពុជា។នៅចន្លោះឆ្នាំ២០១៣និង២០១៧គម្រោងសរុបចំនួន៩៧០គម្រោងដែលមានតម្លៃជាង២៣ប៊ីលានដុល្លារអាមេរិកដែលក្នុងនោះមាន៣៥ភាគរយគឺការវិនិយោគទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានអនុម័ត។

Source From: http://www.construction-property.com/khread-news-1347/

Leave a Reply

Your email address will not be published. Required fields are marked *