News

Check out real estate news updates

ក្រសួង​ដែនដី​ចាប់ផ្តើម​កោះ​ប្រជុំ​រឿង​កំណត់​ទី​តាំង ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​

​ភ្នំពេញ​៖​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​ចាប់ផ្តើម​កោះ​ប្រជុំ​ជាមួយ​មន្រ្តី​ពាក់​ព័ន្​ឋ​ ​ដើម្បី​កំណត់​និង​សិក្សា​ទីតាំង​សាងសង់​ ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​។​

​យោង​តាម​លិខិត​របស់ក្រ​សួង​ដែនដី​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​សេង​ ​ឡូ​ត​អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​អញ្ជើញលោក​គង់​ ​សោភ័ណ​ ​អភិបាលរងខេត្ត​កណ្តាល​ ​និង​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ខេត្ត​នេះ​ ​មក​ចូលរួម​ប្រជុំ​នៅ​ក្រសួង​ដែនដី​នា​ថ្ងៃទី២៨​ ​កុម្ភៈ​ខាងមុខនេះ​។​

កម្មវត្ថុ​នៃ​លិខិត​ដដែល​បាន​បញ្ជាក់​ថា​ ​ក្រសួង​រៀបចំ​ដែនដី​ ​នឹង​បើក​កិច្ចប្រជុំ​ដូច​កាលបរិច្ឆេទ​ខាងលើ​ ​ក្រោម​អធិបតីភាព​លោក​ជា​ ​សុ​ផា​រ៉ា​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ ​និង​ជា​ប្រធាន​គ​ណ​កម្មា​ធិការ​រៀបចំ​ទីតាំង​ដើ​ ​ម្បី​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​។​

​កាលពី​ថ្ងៃទី២៥​ ​កុម្ភៈ​កន្លងមក​នេះ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ​ដើម្បី​បង្កើត​គ​ណ​កម្មា​ធិការ​រៀបចំ​ ​និង​សិក្សា​ទីតាំង​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​ដោយមាន​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ ​សុ​ផា​រ៉ា​ជា​ប្រធាន​ ​និង​លោក​ម៉ៅ​ ​ហា​វណ្ណា​ល់​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​លេខាធិការ​ ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ជា​អនុប្រធាន​ ​និង​សមាជិក​ពាក់​ព័ន្​ឋ​ជាច្រើន​រូប​ទៀត​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *