News

Check out real estate news updates

ក្រសួង​ដែនដី៖ បុរី​លំនៅដ្ឋាន​បាន​កើន​ដល់២២៨ទីតាំងនៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា បុរី​លំនៅដ្ឋាន​និង​សំណង់​មាន​លក្ខណៈ​ជា​បុរី​បាន​កើន​ដល់២២៨ទីតាំងនៅ​រាជធានី​ភ្នំពេញ ខណៈ​ទុនវិនិយោគ​ក្នុង​វិស័យនេះ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៤៨០០លាន​ដុល្លារ​អាមេរិក​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​នេះ ដែល​បាន​ចែកចាយ​ដល់​អ្នក​សារ​ព៌​ត​មាន​កាលពី​ថ្ងៃទី១៧ តុលា​កន្លងមកនេះ​បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៤៨២០លាន​ដុល្លារ​អាមេរិក និង​ផ្ទៃក្រឡា​សំណង់​ជិត១០,៨ លាន​ម៉ែត្រការ៉េ។ ក្នុងចំណោម​គំរោង​ទាំងនោះ​មានការ​បោះទុន​វិនិយោគ ពី​ក្រុមហ៊ុន​មកពី​បរទេស​ចំនួន៣៣គំរោង និង​មាន​ទឹកប្រាក់​វិនិយោគ​ជាង៤៨៨,៧លាន​ដុល្លារ​អាមេរិក និង​មាន​ទំហំ​សំណង់​ជាង១,១៤លាន​ម៉ែត្រការ៉េ។ គិត​រហូតមកទល់​ប​ច្ចុ​ប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​បុរី​លំនៅដ្ឋាន និង​លំនៅដ្ឋាន​មាន​លក្ខណៈ​ជា​បុរី២២៨ទីតាំង។

វិស័យ​សំណង់​ដែល​សម្រេចបាន​រយៈពេល៩ខែ​ឆ្នាំនេះ នៅតែ​បាន​បង្ហាញថា វិស័យនេះ​នៅតែ​ជា​វិស័យ​មួយ ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​ក្នុង​ការកសាង មោហ​អភិវឌ្ឍន៍​ប្រទេសជាតិ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​ថ្លែង​ឲ្យ​ដឹងថា វិស័យ​សំណង់​និង​អចលនទ្រព្យ ក្នុង​រយៈពេល១០ឆ្នាំ​កន្លងមកនេះ ស​ម្រេច​បាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សំគាល់ ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​អន្តរជាតិ​បាន​សម្លឹង​និង​ឆ្ពោះ​មកកាន់​កម្ពុជា និង​បានចាត់ទុក​កម្ពុជា​ជាទី​ផ្សារ​ដ៏​ទាក់ទាញ​មួយ ដោយសារ​ឳ​កាស​រកប្រាក់​ចំណេញ​ពី​ការវិនិយោគ​របស់​ប្រទេស​នេះ​មាន​ភាគរយ​ខ្ពស់ ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់។

អ្នកនាង​បន្តថា សម្រាប់​រយៈពេល១០ឆ្នាំ​ខាងមុខ ទុនវិនិយោគ​ក្នុង​វិស័យនេះ​និង​ការរីកចម្រើន​ក្នុង​វិស័យនេះ​នឹង​នៅតែ​បន្ត ដោយសារ​និន្នាការ​ទីផ្សារ​នៅតែមាន​តម្រូវការ​ច្រើន​ទាំង​ផ្នែក​ដ៏​ធ្លី ខុន​ដូ ការិយាល័យ​ជាដើម។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ៨០ម៉ឺន​ខ្នង​បន្ថែមទៀត គិតពី​ចន្លោះ​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ខាងមុខនេះ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅដ្ឋាន​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្តទៀត ដោយសារ​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ការកើនឡើង​នូវ​កំនើន​ប្រជាសាស្ត្រ​ក្នុង​ទីក្រុង និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា។លោក​ឧកញ៉ា​បន្តថា ការរីកចម្រើន​វិស័យនេះ​នឹង​បន្ត​រយៈពេល​វែង​បន្តទៀត និង​កំពុង​រីកចម្រើន​ទៅកាន់​បណ្តា​ខេត្ត​នានា ដែល​សមាជិកសមាគម​បាន​ពង្រីក ការវិនិយោគ​ទៅដល់​បណ្តា​ខេត្ត​នានា​ជាបណ្តើរៗផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *