News

Check out real estate news updates

ក្រសួង៖ ត្រឹមចុងឆ្នាំ២០១៨ ផ្លូវសរុបជាង ១ ម៉ឺន ៦ពាន់គីឡូម៉ែត្រត្រូវបានស្តារនិងស្ថាបនា

បើគិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារនិងស្ថាបនាឲ្យប្រសើរជាងមុន នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអានរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីសមិទ្ធផលនានាៗ ដែលក្រសួងបានសម្រេចបាន ក្នុងពិធីបើកសម្ពោធស្ពានចំនួន ៥ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម)

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអានរបាយការណ៍ថា ៖ “[កន្លងមកក្រសួងបានសម្រចសមិទ្ធផលជាច្រើនរួមមាន] ការងារស្តារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត បានប្រវែងសរុបចំនួន ១៦ ២៩២ គ.ម ការងារក្រាលកៅស៊ូនិងបេតុង ប្រវែង ៨ ៦២០គ.ម ឬស្មើនឹង ៥៣% ក្នុងនោះផ្លូវជាតិកម្រិត ១លេខ ក្រាលកៅស៊ូ និងបេតុងបាន ១០០% ផ្លូវជាតិកម្រិត ២លេខ បាន៧២,៣០% និងផ្លូវខេត្តបាន ៣០,៤០%។”

“ដោយឡែក ផ្លូវជាតិដែលត្រូវពង្រីកជា ៤ គន្លង បានបញ្ចប់ ១៥៧គ.ម កំពុងសាងសង់ពង្រីក បន្ថែមមានប្រវែងសរុប ៤៣១ គ.ម ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ១៧ ស្ពាន ប្រវែងសរុប ១៦ ០៦៧ ម៉ែត្រ និងស្ពានកំពុងសាងសង់ ចំនួន១ ប្រវែង ១ ១៣១ ម៉ែត្រ។” ឯកឧត្ដម បានបន្ត។

គួរបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីសម្រេចនូវយុទ្ធសាស្រ្តយ៉ាងសំខាន់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសមាហរណកម្មការតភ្ជាប់មួយដ៏ពេញលេញ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានមានប្រសាសន៍ទៀតថា សមិទ្ធិផលនានានេះ គឺសុទ្ធសឹងតែប្រសូត្រចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការអនុវត្តដោយជោគជ័យនូវគោលនយោបាយ ឈ្នះ-ឈ្នះ។

លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដោយស្មារតីជាម្ចាស់ ក្នុងគោលបំណងជារួមមួយគឺ ប្រើប្រាស់រួមគ្នាឲ្យបានគង់វង្សយូរអង្វែង៕

More information visit: https://www.construction-property.com/km/as-of-2018-more-than-16000-km-of-roads-rebuilt-says-transport-minister/

Leave a Reply

Your email address will not be published. Required fields are marked *