News

Check out real estate news updates

ក្រសួងស្នើផ្នែកឯកជនចូលរួមសាងសង់មជ្ឈមណ្ឌលឡូជីស្ទីកនៅទីក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យផ្នែកឯកជនដាក់ស្នើសុំការសាងសង់ មជ្ឈមណ្ឌលឡូជីស្ទីក នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជំរុញវិស័យឡូជីស្ទីកនៅក្នុងទីក្រុងប្រសើរឡើង។

ការសិក្សាបុរេសមិទ្ធលទ្ធភាព (Pre-Feasibility Study) នៃការកសាងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងភ្នំពេញត្រូវបានធ្វើឡើងកាលពីថ្ងទី ២៤ មិថុនា ២០១៩ ហើយការសិក្សានេះនឹងចំណាយរយៈពេល ៦ ខែ។

នេះជាគម្រោងទី១ នៅក្រោមផែនការមេភស្តុភារកម្ម ដែលទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ នៅក្រោមទម្រង់ ភាពជាដៃគូឯកជនសាធារណៈ (Public Private Partnership)។

គម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការផ្តល់ជម្រើសច្រើនក្នុងការដឹកជញ្ជូន ពីផ្លូវគោក ទៅផ្លូវដែក និងផ្លូវទឹក កាត់បន្ថយតម្លៃភស្តុភារកម្ម លើកកំពស់ការប្រកួតប្រជែងរបស់ផលិតផលនិងសេវារបស់កម្ពុជា និង សមាហរណកម្មកម្ពុជាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោក។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងសាងសង់មជ្ឍមណ្ឌលឡូជីស្ទីកនៅទីក្រុងត្រូវបានបង្កើតឡើងរួចហើយ ហើយក្រសួងកំពុងស្នើដល់វិស័យឯកជនចូលរួមក្នុងគម្រោងមួយនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ឥឡូវយើងកំពុងរកដៃគូ មានគម្រោង ប៉ុន្តែយើងមិនទាន់រកដៃគូផ្នែកឯកជនឲ្យចូលរួមសាងសង់មណ្ឌលនៅឡើយទេ។ «គិតត្រឹមម៉ោងនេះ យើងមិនទាន់បានការស្នើសុំនៅឡើយក្នុងការសាងសង់មណ្ឌលភស្តុភារកម្មនៅឡើយទេ»។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ទីតាំងនៃមជ្ឈមណ្ឌលឡូជីស្ទីកភស្តុភារកម្ម អាចធ្វើឡើងនៅជិតកំពង់ផែភ្នំពេញ។

លោក ស៊ិន ចន្ធី ប្រធានសមាគមអ្នកដឹកជញ្ជូនទំនិញកម្ពុជា រំពឹងថា មជ្ឈមណ្ឌលភស្តុភារកម្មនៅក្នុងទីក្រុង នឹងជួយលើកកម្ពស់វិស័យភស្តុភារកម្ម តាមរយៈសម្រួលការងារបំពេញបែបបទ៕

Source From: https://www.construction-property.com/khread-more-1907/

Leave a Reply

Your email address will not be published. Required fields are marked *