News

Check out real estate news updates

ក្រសួងរៀបចំដែនដី បន្ថែមក្រុមការងារ​បច្ចេកទេស ដើម្បីត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីសម្រេច កែសម្រួលសមាសភាព និងបន្ថែមក្រុមការងារ​បច្ចេកទេស ដើម្បីគាំទ្រដល់ការងារត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ បន្ថែមទៀត។

ក្រុមការងារបច្ចេកទេស ដែលត្រូវបានកែសម្រួលសមាសភាព និងបន្ថែមនេះមានរហូតដល់១៧ក្រុម ដែលមានថ្នាក់ដឹកនាំចាប់ពីរដ្ឋលេខាធិការ ដល់ប្រធានមន្ទីរ។ ក្រុមការងារបច្ចេកទេសនេះ គាំទ្រដល់បេសកកម្មរបស់ គណៈកម្មការត្រួតពិនិត្យគុណភាបសំណង់ នៅខេត្តព្រះសីហនុ។

ក្រុមការងារមានភារកិច្ចដូចខាងក្រោម៖

* ចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព
និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ

* ចុះពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់

* ធ្វើរបាយការណ៍លទ្ធផលជូនគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ

* បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់
នៅខេត្តព្រះសីហនុ។

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី៖

Source From: http://www.freshnewsasia.com/index.php/en/localnews/126136-2019-06-26-13-52-46.html

Leave a Reply

Your email address will not be published. Required fields are marked *