News

Check out real estate news updates

ក្រសួងរៀបចំដែនដីអនុម័តគម្រោងវិនិយោគសំណង់ពាណិជ្ជកម្មតម្លៃជាង ៣៤ លានដុល្លារក្នុងពេល១ខែ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័យគម្រោងវិនិយោគសំណង់ពាណិជ្ជកម្មសរុបទឹកប្រាក់ប្រមាណជាង ៣៤ លានដុល្លារអាមេរិកនៅទូទាំងប្រទេសសម្រាប់រយៈពេល១ខែ នេះបើយោងតាមទិន្នន័យនៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ក្រសួង។

យោងតាមកម្មវិធីទូរសព្ទ«សំណង់នៅកម្ពុជា»ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំមុន (អានបន្ថែម) ចាប់ផ្តើមពីដើមខែមេសា រហូតមកដល់ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ នេះ ក្រសួងបានអនុម័តគម្រោងវិនិយោគពាណិជ្ជកម្មចំនួន ៧ គម្រោងដែលមានតម្លៃវិនិយោគសរុបប្រមាណជា ៣៤ ៥៥៧ ៧៦០ ដុល្លារអាមេរិក និងមានផ្ទៃសំណង់សរុបចំនួន ៥៥ ២២៤ ម៉ែត្រការ៉េ។

គម្រោងទាំងនោះរួមមាន អគារស្នាក់នៅរួម និងការិយាល័យចំនួន១ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៣ អគារពហុមុខងារសម្រាប់សណ្ឋាគារចំនួន១ និងអគារស្នាក់នៅរួម និងភោជនីយដ្ឋានចំនួន១ និងអគារពហុមុខងារកម្មសិទ្ធិចំនួន១។ គម្រោងទាំងនេះមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តឧត្តរមានជ័យ។

 Source From: https://www.construction-property.com/khread-news-1836/

Leave a Reply

Your email address will not be published. Required fields are marked *