News

Check out real estate news updates

ក្រសួងរៀបចំដែនដីបង្កើតសេវាសាធារណៈថ្មីមួយទៀតជូនប្រជាពលរដ្ឋ

ដើម្បីសម្រួលដល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសដាក់ដំណើរការលេខទូរសព្ទទំនាក់ទំនងសាធារណៈចំនួន៣ខ្សែសម្រាប់ប្រជាពលរដ្ឋងាយស្រួលដល់ការទំនាក់ទំនងមកកាន់ក្រសួងផ្ទាល់។

សូបបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមានចម្ងល់នានាទាក់ទងទៅនឹងកិច្ចការនគរូបនីយកម្ម និងសំណង់ ក៏ដូចជាមានសំណូមពរផ្សេងៗទៅកាន់ក្រសួងរៀបចំដែនដី ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋអាចធ្វើការហៅទៅកាន់លេខទូរសព្ទ ០២៣ ៦៧៧ ៥៧៧៧ ឬ ០៨៩ ៧៨៨ ៩២៧ ឬ មួយខ្សែទៀត ០៨៩ ៧៨៨ ៩២៨។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងមកបានធ្វើការកែសម្រួលសេវាសាធារណៈដូចជាការបង្កើត កម្មវិធីទូរស័ព្ទមួយឈ្មោះថា “សំណង់កម្ពុជា” ឬ “Cambodia Construction” ក្នុងគោលបំណងដើម្បីផ្តល់ជាព័ត៌មានសំខាន់ៗទាក់ទង់នឹងវិស័យមួយនេះទៅដល់សាធារណជន។

លើលពីនេះទៅទៀត ថ្មីៗនេះដែរក្រសួងក៏បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានទូទាំងរាជធានី-ខេត្ត ដើម្បីធានាបានសុវត្ថិភាពនិងភាពងាយស្រួលនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាពិសេសជនពិការ។

Source From: http://www.construction-property.com/khread-news-1400/

Leave a Reply

Your email address will not be published. Required fields are marked *