News

Check out real estate news updates

ក្រសួងរៀបចំដែនដីនឹងរៀបចំវេទិកាស្តីពីការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព

ឆ្លើយតបទៅនឹងកំណើនសំណង់អគារដែលកើនឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំវេទិកាស្តីអំពីការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព នេះបើយោងតាមការបញ្ជាក់របស់ក្រសួងផ្ទាល់កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩។

យោងតាមលទ្ធផលនៃកិច្ចប្រជុំរវាង ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាលោកស្រី Pauline Tamesis ក្រសួងនឹងរៀបចំ«វេទិកាកម្រិតខ្ពស់នគរូបនីយកម្មនៅកម្ពុជា ប្រចាំឆ្នាំ២០១៩» ដែលនឹងធ្វើឡើងនៅខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ។

វេទិកានេះ នឹងធ្វើឡើងក្រោមប្រធានបទ ការអនុវត្តន៍គោលនយោបាយអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ដែលបាននិងកំពុងក្លាយជាប្រធានបទទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិស័យរដ្ឋនិងឯកជន ដោយសារការអភិវឌ្ឍន៍ទីក្រុងមានល្បឿនលឿននិងយ៉ាងឆាប់រហ័ស។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ វេទិកាអចលនទ្រព្យ និងសំណង់ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា EuroCham ក៏បានធ្វើការផ្តោតសំខាន់ទៅលើបញ្ហាការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពផងដែរ។

ក្នុងនោះដែរ វេទិកានេះក៏បានជំរុញឲ្យមានបទប្បញ្ញត្តិបន្ថែមសម្រាប់ឧស្សាហកម្មសំណង់មួយចំនួនដូចជា ចរាចរណ៍ កន្លែងសម្រាប់ចតយានយន្ត ទឹកសំណល់ ស្តង់ដារសម្រាប់ប្រសិទ្ធភាពថាមពល និងការគ្រប់គ្រងកាកសំណល់នៅតាមការដ្ឋានជាដើម។ អានបន្ថែម

Source from: https://www.construction-property.com/khread-news-1893/

Leave a Reply

Your email address will not be published. Required fields are marked *