News

Check out real estate news updates

ក្រសួងរៀបចំដែនដីចេញវិធានការថ្មីលើបញ្ហាសំណង់នៅខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់សំណើជូនរដ្ឋបាលខេត្តព្រះសីហនុទាក់ទងបញ្ហាការសាងសង់សំណង់នានាក្នុងភូមិសាស្ត្រខេត្ត។

យោងតាមខ្លឹមសារក្នុងលិខិតដែលយើងខ្ញុំទទួួលបានចុះថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈរដ្ឋលេខាធិការ ឯកឧត្តម ឆាន់ សាផាន បានស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុបញ្ឈប់ការផ្តល់លិខិតគោលការណ៍ឲ្យដំណើរការសាងសង់ជូនដល់ម្ចាស់សំណង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច។

បច្ចុប្បន្ននេះ មានការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលបាននិងកំពុងដំណើរការសាងសង់ខ្លះជិតរួចរាល់ទាំងស្រុង ដោយមិនមានលិខិតអនុញ្ញាតសាងសង់ពោលគឺមានត្រឹមតែលិខិតជាគោលការណ៍តែប៉ុណ្ណោះ។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុត្រូវបញ្ឈប់ការចេញលិខិតនេះដើម្បីពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យគោរពតាមច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។

ទន្ទឹមនឹងនេះដែរ ដើម្បីជួយសម្រួលក៏ដូចជាពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសថ្មីៗនេះក្រសួងមហាផ្ទៃបានសម្រេចចេញដីកាផ្តល់សិទ្ធិដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងការចេញលិខិតអនុញ្ញាតសាងសង់លំនៅដ្ឋានដែលមានផ្ទៃក្រឡាសំណង់មិនលើសពី៥០០ម៉ែត្រការ៉េ និងមានកម្ពស់មិនលើសពី៤ជាន់រួមទាំងជាន់ផ្ទាល់ដី E0 EE2 E3

Source From: http://www.construction-property.com/khread-news-1445/

Leave a Reply

Your email address will not be published. Required fields are marked *