News

Check out real estate news updates

ក្រសួងបរិស្ថានស្នើរ ដល់ក្រុមហ៊ុនបុរី ខុនដូ សាងសង់ដោយគិតពីបរិស្ថានស្អាតជាមុន

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើរដល់ ក្រុមហ៊ុនវិនិយោគទាំងអស់ មុននឹងធ្វើការ​សាងសង់​ត្រូវគិត​ពីបញ្ហាលូ និងប្រព័ន្ធចំរោះទឹក ការញែក និងគ្រប់គ្រងសំរាម ក៏ដូចជាការសាងសង់យ៉ាងដូចម្តេចដើម្បីមានបរិស្ថាន និងមាន​បរិយាកាសល្អ ដើម្បីចូលរួមលើកកម្ពស់ក្នុងកិច្ចគាំពារបរិស្ថាននៅក្នុងទីប្រជុំជនក្រុង និងរាជធានីភ្នំពេញផងដែរ។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៨ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់បុរី និងខុនដូ  ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំចំណុះក្រសួងបរិស្ថានពាក់ព័ន្ធ រួមទាំងសមាគមន៍ និងបណ្តាក្រុមហ៊ុន វិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ ៤០ ក្រុមហ៊ុននៅរាជធានីភ្នំពេញ។

កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងដើម្បីស្នើសុំនូវមតិយោបល់ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅដ្ឋានទាំងអស់ ដើម្បីធ្វើការរួម ក្នុងការរៀបចំលំ នៅដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅដ្ឋាន ក៏ដូចជា បុរីទាំងអស់នោះ ប្រកបដោយភាពបៃតង មានសោភ័ណភាព និងបរិស្ថានស្អាត។

​ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ គិតគូរបញ្ចូលក្នុងផែនការរបស់ខ្លួននូវ​ការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ។​

 ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាដើម្បីលើកទឹកចិត្តដល់បុរីដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបូរីនានា និងផ្តល់នូវការការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន។​ ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍលំនៅ ដ្ឋាននៅរាជធានីភ្នំពេញបាន​គាំទ្ររាល់ការលើកឡើង​ទាំងឡាយ​របស់ក្រសួងបរិស្ថាន។
Source From: https://business-cambodia.com

Leave a Reply

Your email address will not be published. Required fields are marked *