News

Check out real estate news updates

ក្រសួងថានឹងស្វាគមន៍គម្រោងវិនិយោគធំ​ៗ​លើ​វិស័យ​ទឹក​ស្អាតខណៈ២៥ខេត្ត-ក្រុងមានអង្គភាពទឹកស្អាតតែ១៣​

បើយោងតាមការចុះផ្សាយរបស់កក្រសួងឧស្សាហកម្មនិងសិប្បកម្មបានឱ្យដឹងថា បច្ចុប្បន្ន​ ក្នុង២៥​ ខេត្ត​ រាជធានី​ អង្គភាព​ទឹកស្អាតរបស់រដ្ឋមានតែ១៣​ អង្គភាពទេ​ ។ ដូច្នេះ​ក្រសួងស្វាគមន៍ចំពោះគម្រោងវិនិយោគធំ​ៗ​លើ​វិស័យ​ទឹក​ស្អាត​ទាំង​ក្នុង​និងក្រៅស្រុក​ នៅទីតាំងណា​ដែលរដ្ឋមិនទាន់មានលទ្ធភាពធ្វើ។

ជាក់ស្តែងការបោះទុនវិនិយោគ​របស់​ក្រុមហ៊ុន​អានកូ​ សម្រាប់ផ្គត់ផ្គង់ទឹកស្អាត​ ក្នុងខេត្តកំពត​និងខេត្ត​កែប​ ដែលជាខេត្ត​មាត់​សមុទ្រដ៏មានសក្តានុពលខាងវិស័យទេសចរណ៌នេះ​ ពិតជារួមចំណែកយ៉ាងសំខាន់ឲ្យខេត្ត​ ជាប់មាត់សមុទ្រ​ដែលយើងឲ្យឈ្មោះថា​តារារះនាទិស​នារតី​ មានសន្ទុះអ​ភិវឌ្ឍកើនឡើងកាន់តែឆាប់រហ័ស​ ជាពិសេស​វិស័យសំណង់​ ដែលបម្រើឲ្យវិស័យទេសចរណ៌​និង​ការវិនិយោគនានា​ ។

បើតាមរយៈឯកឧត្ដម​កិត្តិ​សេដ្ឋាបណ្ដិតចម​ ប្រសិទ្ធ​ទេសរដ្ឋមន្រី្ត​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ក៏បានណែនាំផងដែរ​ ឲ្យមាន​ការ​គិត​គូ​ការកប់បំពង់ទុយោទឹកស្របតាមបទដ្ឋានបច្ចេកទេស​ និង​មានប្លង់មេត្រឹមត្រូវ​ ជៀសវាង​ ការជីកដាច់​ រឺប៉ះ​ពាល់​ខូច​ខាត​ដោយប្រការណាមួយ​ ធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់​ ពីព្រោះ​ យើងបាន​ប្រកាន់​គោល​ការណ៌​​ថាការផលិតទឹកស្អាត​ ត្រូវ​មានគុណភាព​ សុវត្ថិភាព​ និរន្តរភាព​ និង​ តម្លៃសមរម្យ​ ។

ទាក់ទង​ និងគោល​ការណ៍​ទី​៤​ គឺតម្លៃសមរម្យ​ឯកឧត្ដម​កិត្តិ​សេដ្ឋាបណ្ដិត​ បានបញ្ជាក់​ថា​ នៅ​កម្ពុជា​តម្លៃទឹក​ស្អាត​គឺ​មានតម្លៃ​ថោក​ជាងគេ​បើប្រៀបធៀបប្រទេសជាច្រើនលើពិភពលោក​ គឺចាប់ពីក្រោម​ មួយពាន់រៀល​ និងមិនលើសពី៣ពាន់រៀល​ ក្នុង​មួយ​ម៉ែត្រត្រីគុណ​ ស្មើនឹង​១ពាន់លីត្រ​ ស្របពេល​ដែលប្រទេសខ្លះ​មានតម្លៃរហូត​២​ដុល្លារអាមេរិក​ ក្នុង​មួយម៉ែត្រត្រីគុណ​ ។

ឯកឧត្ដម​កិត្តិ​សេដ្ឋាបណ្ដិត​ បាន​ទាញ​អារម្មណ៍​ថា​ តម្លៃទឹកមិនដូចគ្នាទេ​ ពីតំបន់មួយ​ទៅ​តំបន់មួយ​រឺពីខេត្តមួយ​ទៅ​ខេត្ត​មួយ​ គឺវាអាស្រ័យលើប្រភពទឹកជិត​រឺឆ្ងាយ​ ទឹកមានមេរោគ​រឺអត់មេរោគ​ ដែលត្រូវចំណាយលើការសម្អាត​ រឺទីតាំង​ភូមិសាស្រ្ត​ជាដើម​ ។ ម៉្យាង​ទៀត​យើង​ត្រូវ​ទុក​ផលចំណេញ​ខ្លះ​ដល់ប្រតិបត្តិករទឹកស្អាត​ ដើម្បីធានានិរន្តរភាពវិនិយោគរបស់ពួកគេ​ ដែលចំណុចនេះ​ ឯកឧត្ដម​កិត្តិ​សេដ្ឋាបណ្ដិត​ទេសរដ្ឋមន្រី្ត​ចម​ ​ប្រសិទ្ធ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ មានការស្វែងយល់និងយោគយល់​ ជៀសវាង​ជឿ​តាម​ការញុះញង់ពីក្រុម​និន្នាការប្រឆាំងមួយក្តាប់តូចឲ្យងើបផ្ទុះការតវ៉ាទាក់ទងថ្លៃទឹកខុសគ្នាបន្តិចបន្តួច​នេះ​ ។

More information visit: https://www.business-cambodia.com/public/article/the-ministry-says-it-will-welcome-big-investments-in-clean-water

Leave a Reply

Your email address will not be published. Required fields are marked *