News

Check out real estate news updates

ក្រសួងកំពុងបន្តសិក្សាកិច្ចការងារស្ថារឡើងវិញផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុង

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលើគម្រោងស្ថារឡើងវិញផ្លូវជាតិលេខ៤៨ឬផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុងដែលជាគម្រោងគាំទ្រដោយរដ្ឋាភិបាលកូរ៉េ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួល គម្រោងផ្លូវជាតិលេខ៤៨ ជាមួយនឹងក្រុមហ៊ុនផ្ដល់ប្រឹក្សាអន្តរជាតិកូរ៉ឬ Korea Consultants International (KCI)។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញ និងធ្វើការកែតម្រូវទៅលើចំនុចបច្ចេកទេសមួយចំនួនក្នុងរបាយការណ៍ដែលមិនទាន់ឆ្លើយតបទៅនឹងបទដ្ឋានបច្ចេកទេស។

គួររម្លឹកថា គម្រោងស្ថារឡើងវិញផ្លូវប្រវែង១៥០គីឡូម៉ែត្រនេះ គឺស្ថិតក្រោមកម្ចីរបស់រដ្ឋាភិបាលកូរ៉េបានក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧ លានដុល្លារអាមេរិក។ គម្រោងនេះគឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលអៅស៊ូ ACដែលមានគុណភាពខ្ពស់ជាងមុន។

ផ្លូវមួយខ្សែនេះកន្លងមក ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត។

Source From: https://www.construction-property.com/khread-news-1883/

Leave a Reply

Your email address will not be published. Required fields are marked *