News

Check out real estate news updates

ក្បួនវិនិយោគអចលនទ្រព្យសម្រាប់យុវវ័យសតវត្សទី២១

ការវិនិយោគ គឺជាការបណ្តាក់ទុនផ្នែកហិរញ្ញវត្ថុ ឬកម្លាំង បញ្ញា ដែលនឹងប្រឈមនិងហានិភ័យ ហើយរំពឹងថាទទួលបានផលចំណេញច្រើនជាងហានិភ័យ។

ការឆ្លៀតពេលក្នុងការវិនិយោគ​​ ខណៈដែលលោកអ្នកជាបុគ្គលិកធ្វើការឲ្យស្ថាប័នក្រុមហ៊ុនណាមួួ វាជា​រឿង​មួយ​​ដ៏ល្អបំផុត ព្រោះវាមិនគ្រាន់តែជួយបន្ថែមក្នុងការរកប្រាក់ចំណូលតែប៉ុណ្ណោះទេ តែវាថែម​ទាំងអាច​ជួយ​អ្នក​កាន់តែឆ្លាតវៃក្នុងការធ្វើមុខជំនួញទៀតផង​​

នៅក្នុងបទសំភាសន៍ពាណិជ្ជកម្មកម្ពុជា​និងស្ថាបនិក ខ្មែរ រៀលអេសស្ទេត លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា ការវិនិយោគលើអចលទ្រព្យ មិនធ្វើឲ្យអ្នកខាតពេលនោះទេ ព្រោះវាមិនរត់ទៅណាឡើយ។

លោកបានបន្ថែមថា “ ប្រសិនបើគាត់មានប្រាក់សមល្មមហើយ គាត់អាចឆ្លៀតពេលក្នុងការរកស៊ីបានដែរ ទោះបីជាគាត់កំពុងធ្វើការឲ្យគេក៏ដោយ។”

លោកបានណែនាំថា  “ ចំពោះអ្នកមានសម្ថភាពវិនិយោគ ខ្ញុំសូមលើកទឹកចិត្តឲ្យវិនិយោគលើអចលនទ្រព្យចំនួន ២គឺ

១. អចលនទ្រព្យ ដែលផ្តល់ប្រាក់ចំណូលបន្ថែម ពោលគឺសំដៅលើផ្ទះ ទិញហើយ បានផ្ទះ ហើយជួលបានចំណូលទៀតផង។

២. ទិញអចលទ្រព្យណា ដែលមិនបានចំណូល តែកំណើននៃការឡើងថ្លៃលឿន ពោលគឺទិញដី។

លោកបានបន្ថែមថា ត្បិតតែវាមិនបង្ករនូវភាពលំបាកដល់អ្នកក៏ដោយ តែអ្នកគួរតែ ប្រើភាពវ័យឆ្លាយរបស់អ្នកក្នុងការវិនិយោគ ព្រោះវានឹងផ្តល់ហានិភ័យ ប្រសិនបើអ្នកជ្រើសរើសអចលទ្រព្យ ខុសទីតាំង ។

ទាក់ទងនឹងតិចនិចក្នុការវិនិយោគ ពាណិជ្ជកម្មកម្ពុជា នឹងបង្ហាញគន្លឹះធំៗ ៣ចំណុចធំៗ ពីអ្នកជំនាញផ្សេងទៀត គឺ ៖

១. យកទ្រព្យទិញទ្រព្យ

ប្រសិនបើលោកអ្នក មិនមានលុយដុលក្នុងដៃទាំងស្រុងហើយចង់វិនិយោគលើវិស័យអចលនទ្រព្យ អ្នកគួរពិចារណាលើការប្រើប្រាស់ប្រាក់ម្ចី។

ជាទូទៅនៅប្រទេសកម្ពុជា ដើម្បីអាចខ្ចីលុយពីធនាគារបាន អតិថិជនតម្រូវ​ឲ្យមានប្រាក់​មួយភាគដើម្បី​អាច​ប្រើប្រាស់កម្ចីនោះបាន។ ប្រសិនបើអ្នកមានប្រាក់មួយភាគនោះ អ្នកនឹងអាច​ខ្ចីប្រាក់ពីធនាគារ​ដើម្បី​បង្គ្រប់ទិញ និងបង់ការប្រាក់ជាមួយនឹងប្រាក់ខែរបស់អ្នកបាន។

អ្វីដែលជាចំនុចសំខាន់ត្រង់ចំនុចនេះគឺថា ដើម្បីជោគជ័យ​អ្នកត្រូវចេះមើល​ទ្រព្យដែលបម្រុង​នឹង​វិនិយោគ ថាតើ់វាអាចនឹងហុចផលកម្រិតណា មុននឹងសម្រេចចិត្តប្រើប្រាស់កម្ចីមកវិនិយោគ។ នេះបើយោងតាមប្រសាសន៍របស់លោក គីម ហ៊ាង។

២. ស្វែងរកដៃគូរល្អ

ប្រសិនបើលោកអ្នកមានចំណេះដឹងគ្រាប់គ្រាន់ជុំវិញវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុទេនោះ លោកអ្នកអាចស្វែងរកដៃគូរណាដែលមានជំនាញនេះមកចូលហ៊ុនជាមួយគ្នា។ ចូរប្រើប្រាស់ជំនាញក្នុងការទំនាក់ទំនងរបស់អ្នក ដើម្បីស្វែងរកដៃគូរម្នាក់​ដែលអាចបំពេញ​ចន្លោះ​ខ្វះខាត​ក្នុ​ងយុទ្ធសាស្រ្តននេះ។ ប៉ុន្តែ អ្នកត្រូវមានអ្នកដឹងឭ ឬមានការចុះកិច្ចសន្យា​ជាលាយលក្ខណ៍​អក្សរឲ្យច្បាស់លាស់តាមរយៈផ្លូវច្បាប់ ដើម្បីចៀសវាងហានិភ័យទៅថ្ងៃក្រោយ។

៣. មុនទិញត្រូវពិចារណា

បើតាមប្រសាសន៍របស់លោក Chit UySteveox នាយកប្រតិបត្តិរបស់ក្រុមហ៊ុន   VTrust Appraisal បានផ្តល់ជាយោបល់ចំពោះអ្នកដែលមានបំណងទិញ ឬវិនិយោគលើអចលនទ្រព្យថា អ្នកគួរយល់ឲ្យច្បាស់ជាមុននូវគោលបំណងដែលអ្នកចង់ទិញ ថាតើអ្នកទិញដើម្បីអ្វី? ដើម្បីរស់នៅ ឬដើម្បីវិនិយោគយកប្រាក់ចំណេញ?។

ដំបូង អ្នកត្រូវគិតគូរលើការចំណាយប្រចាំខែរបស់អ្នក ដើម្បីងាយស្រួលឲ្យដឹង ពីលទ្ធភាព​នៃការបង់​ការ​ប្រាក់ប្រចាំខែរបស់អ្នក ។ លោកបានបញ្ជាក់ថាអ្វីដែលជាចំនុចសំខាន់ ក្នុងការវិនិយោគក្នុងវិស័យនេះ ត្រូវជ្រើសរើសទីតាំងដែលមានសក្តានុពលសម្រាប់បច្ចុប្បន្ន និងអនាគត ហើយគួរស្វែងរកអចលនទ្រព្យ​ណាដែលលោកអ្នកមានលទ្ធភាពទិញ និងជៀសវាងកុំប្រើកម្ចីហួសប្រមាណ៕

Source From: https://business-cambodia.com/2018/11/24/invest-in-real-estate-2/

Leave a Reply

Your email address will not be published. Required fields are marked *