News

Check out real estate news updates

កំហុសទាំង៥របស់អ្នកវិនិយោគអចលនទ្រព្យ ដែលអ្នកវិនិយោគជំនាន់ថ្មីត្រូវដឹង

ការវិនិយោគឬការរកស៊ី តែងមានកំហុស ក្នុងរូបភាពផ្សេងៗគ្នា ។​ថ្ងៃនេះ Business Cambodia សូមលើកឡើងអំពីកំហុសទាំង៥ របស់អ្នកវិនិយោគអចលនទ្រព្យ ដែលជាបទពិសោធន៍យ៉ងល្អ សម្រាប់ឲ្យអ្នកវិនិយោគជំនាន់ថ្មី យកមកសិក្សា ពីកំហុស និងកុំដើរគន្លងចាស់របស់អ្នកជំនាន់មុន ក្នុងនោះរួមមាន៖

១. មិនដឹងគោលដៅវិនិយោគរបស់អ្នកមុនពេលអ្នកចាប់ផ្តើមវិនិយោគ។ តើអ្នកកំពុងស្វែងរកលំហូរសាច់ប្រាក់ដើមទុនរយៈពេលវែងឬទាំងពីរ? អ្នកត្រូវសម្រេចចិត្តថាអ្វីដែលគោលដៅវិនិយោគរបស់អ្នកគឺមុនពេលទិញអចលនទ្រព្យលេខមួយហើយបន្ទាប់មកអ្នក ស្វែងរកលក្ខណៈ សម្បត្តិដែលស្របតាមគោលដៅវិនិយោគនោះ។
២. កុំ ពុះកញ្ជ្រោល ក្នុងការវិនិយោគខ្លាំងពេក។ បានន័យថា នៅពេលដែលយើងពុះកញ្ជ្រោលខ្លាំងពេក វានឹងធ្វើឲ្យយើងងប់ងល់ ដែលពេលខ្លះធ្វើឲ្យយើង វិនិយោគភ្លេចគិតពីហានិភ័យជាដើម។

៣. ឧស្សាហ៍ព្យាយាមមិនគ្រប់គ្រាន់ បានន័យថា ប្រសិនបើអ្នកដាក់ចិត្ត ដាក់កាយថានឹងវិនិយោគ អ្នកត្រូវឧស្សាហ៍ព្យាយាម គ្រប់ពេលគ្រប់វេលា មិនត្រូវខ្ជិលក្នុងការដើរមើលអចលនទ្រព្យនោះទេ រហូតអ្នករកអចលនទ្រព្យដែលល្អឥតខ្ចោះឃើញហើយ។

៤. មិនទទួលបានដំបូន្មានហិរញ្ញវត្ថុសមរម្យ។ រឿងហិរញ្ញវត្ថុ ជារឿងសំខាន់ ដូចនេះ ក្នុងនាមយើងជាអ្នកវិនិយោគ អ្នកត្រូវចំណាយពេលឲ្យបានច្រើនជាមួយអ្នកជំនាញ ហិរញ្ញវត្ថុ។

៥. ភាគច្រើននៃអ្នកវិនិយោគថ្មីថ្មោង គឺពួកគាត់រំពឹងថា នៅពេលដែលគាត់ចាប់ផ្តើមវិនិយោគ គឺ ពួកគាត់ចង់បានលទ្ធផលភ្លាមៗ ពោលគឺចំណេញភ្លាមៗ។ ប៉ុន្តែនេះជាការគិតខុស សម្រាប់ពួកគាត់ ព្រោះការវិនិយោគអចលនទ្រព្យ តម្រូវរយៈពេលវែង ។ សម្រាប់អ្នកមិនសូវមានលុយ មានពេល វិនិយោគលើអចលនទ្រព្យ គឺការវិនិយោគរយៈពេលវែង គឺសាកសមបំផុតសម្រាប់ពួកគេ។

More information visit: https://www.business-cambodia.com/public/article/the-five-mistakes-of-property-investors-that-new-investors-need-to-know

Leave a Reply

Your email address will not be published. Required fields are marked *