News

Check out real estate news updates

កំហុសតែមួយគត់ ធ្វើឱ្យអ្នកវិនិយោគអចលនទ្រព្យបរាជ័យទាំងស្រុង

កត្តាធ្វើឱ្យអ្នកវិនិយោគអចលនទ្រព្យបរាជ័យ​មានច្រើនណាស់ គ្រាន់តែកត្តានោះធំ ឬតូច​អាស្រ័យ​លើអ្នកវិនិយោគ​ខ្លួនឯង។ ទោះបីជាកម្ពុជាយើងសព្វថ្ងៃ មានឱកាសល្អសម្រាប់ការវិនិយោគក្តី តែក្នុងនាមអ្នកវិនិយោគត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្លាំងបំផុត ក្រែងកំហុសឆ្គងណាមួយកើតមានឡើង ធ្វើឱ្យយើងខាតលុយច្រើន។

អ្នកជំនាញ​អចលនទ្រព្យ​បានថ្លែងប្រាប់ Business Cambodia ថា កំហុសធំបំផុតដែលអ្នកវិនិយោគសាងនោះ គឺ​ក្រេឌីតលុយខ្មៅ មានន័យថា យើងបានកសាងកំហុសហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរជាមួយស្ថាប័នហិញ្ញវត្ថុ និង​មនុស្សនៅជុំវិញខ្លួន ឱ្យបាត់បង់ជំនឿចិត្ត លេងហ៊ានឱ្យខ្ចីលុយ ធ្វើឱ្យ​អ្នកពិបាករកលុយយកទៅវិនិយោគណាស់។

ដូច្នេះ បើចង់ក្លាយជាអ្នកវិនិយោគវៃឆ្លាត ត្រូវតែចៀសវាងឱ្យផុតនូវក្រេឌីតលុយខ្មៅនេះ ព្រោះមិនត្រឹមធ្វើឱ្យការវិនិយោគយើងទទួលបរាជ័យទាំងស្រុងនោះទេ កិត្តិយសយើងក៏ធ្លាក់ចុះទៅតាមនោះដែរ។ ហើយអ្វីកាន់តែលំបាក ការវិនិយោគអចលនទ្រព្យត្រូវចំណាយដើមទុនច្រើន ហើយអ្នកវៃឆ្លាតគេតែងយកខ្លួនធ្វើដើមទុន បើខ្លួនក្លាយជាក្រេឌិតលុយខ្មៅហើយ នោះយើងនឹងបរាជ័យមិនខាន។

អ្នកវិនិយោគអចលនទ្រព្យវៃឆ្លាត ត្រូវតែចេះប្រើប្រាស់លំហូរសាច់ប្រាប់ដោយប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះបញ្ហាដែលអាចកើតមានឡើង។ មានបញ្ហាមានដំណោះស្រាយ មិនត្រូវរត់គេចនោះទេ វាមិនមែនជាទម្លាប់របស់បុគ្គលដែលខ្លាំង និងជោគជ័យឡើយ។

តាមរយៈការសង្កេតកន្លងមក មានសហគ្រិនអចលនទ្រព្យខ្លះ រកស៊ីខាត​ ធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើន តែមិនបានរត់ចោលបញ្ហានោះទេ នៅតែឈរតតាំងដោះស្រាយបញ្ហាទាំងឡាយនោះយ៉ាងរឹងមាំ ងើបមកវិញ ហើយប្រឈមដោះបំណុល​គេរហូត​រួចដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាសហគ្រិន៕

Source From: https://www.business-cambodia.com/public/article/fail-money-black-for-invest

Leave a Reply

Your email address will not be published. Required fields are marked *