News

Check out real estate news updates

កំពង់ឆ្នាំងហាក់ជាមុខព្រួញដ៏សំខាន់ក្នុងការឆក់ទាញវិនិយោគិនចិនធំៗក្នុងវិស័យអចលនទ្រព្យ

ខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា ដែលមានសក្កានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគិនទាំងជាតិនិងអន្តរជាតិ។

ជាក់ស្ដែង កន្លងមកខេត្តកំពង់ឆ្នាំង បានស្រូបយកគម្រោងធំៗជាច្រើនមិនថាគម្រោងក្នុងស្រុកនិងអន្តរជាតិទេ កំពុងបាញ់ព្រួញឆ្ពោះទៅកាន់ ខេត្តមួយនេះយ៉ាង សម្រុក អ្វីដែលពិសេសនោះគឺគម្រោងសាងសង់ស្ពានដែលវែងជាងគេនៅកម្ពុជាដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ និងគម្រោងរបស់ក្រុមហ៊ុន ដ៏ធំរបស់ មហា សេដ្ឋី ចេក ម៉ា ដែលគ្រោងវិនិយោគនៅលើទឹកដីខេត្តកំពង់ឆ្នាំង។

សក្កានុពលនៃខេត្តកំពង់ឆ្នាំងបាន បង្ហាញឥទ្ធិពលដែលធ្វើឲ្យវិនិយោគិនចិនពីបណ្តារក្រុមហ៊ុនធំៗមកបោះទុនវិនិយោគជាមួយទឹកប្រាប់រាប់លានដុល្លារ ។ជាមួយគ្នាផង  ដែរ ក្រុមហ៊ុនដ៏ធំរបស់មហាសេដ្ឋីចិន លោក ចេក ម៉ា នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

ចំពោះវត្តមាននេះ អាចអូសទាញឲ្យមានការសាងសង់ផ្សារទំនើប និងគម្រោងជាច្រើនផ្សេងទៀតនៅលើទឹកដីខេត្តកំពង់ឆ្នាំងដែលមានព្រលានយន្តហោះមានផ្លូវ ៤គន្លងឆ្លងកាត់បួនប្រាំខេត្តជាប់គ្នា រហូតដល់ជាយដែនថៃ ដោយកត្តាអំណោយផលនៃផ្លូវគមនាគមន៍ទាំងនេះ ជាសក្តានុពលដ៏សំខាន់ដែលអ្នកវិនិយោគអាចពិចារណាបោះទុនវិនិយោគនៅទីនោះ។

សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ មានព្រលានយន្តហោះ ផ្លូវទឹក ផ្លូវដែក និងផ្លូវហាយវេតភ្ជាប់ពីប្រទេសថៃ ចុះមកកម្ពុជាឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទាំងនេះគឺជាកត្តាអំណោយផលល្អបំផុតដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ។

តំបន់មួននេះនឹងជាមុខព្រួញដ៏សំខាន់ក្នុងការឆក់ទាញវិនិយោគិនចិនធំៗ ជាពិសេសវិស័យអចលនទ្រព្យព្រោះវត្តមានវិនិយោគិនចិន អាចមានគម្រោងសាងសង់ជាច្រើនលេចឡើងជាបន្តបន្ទាប់គ្នា។

More information visit: https://www.business-cambodia.com/public/article/kampong-chhnang-appears-to-be-a-major-leap-to-lure-large-chinese-investors-into-real-estate

Leave a Reply

Your email address will not be published. Required fields are marked *