News

Check out real estate news updates

កំនើន​ជនបរទេស​​ធ្វើ​ឲ្យ​​អ្នក​​វិនិយោគ​​សាងសង់​​ខុន​ដូ​​ កាន់​តែ​​ច្រើ​ន​នៅ​​ក្រុង​​ប៉ោយប៉ែត​

​ភ្នំពេញ​៖​ ​ដោយ​សា​រកំនើន​ជនបរទេស​ ​និង​អ្នក​វិនិយោគ​អន្តរជាតិ​ ​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​ជាច្រើន​ចាប់ផ្តើម​សាងសង់​ខុន​ដូ​នៅ​ទីក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​។​

​អភិបាលក្រុង​ប៉ោយប៉ែត​ ​លោក​ ​សាន​ ​ស៊ាងហូ​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៥​ ​កុម្ភៈ​នេះ​ថា​ ​នៅ​ឆ្នាំ២០១៩នេះ​ ​ខុន​ដូ​ចំនួន៥គំរោង​បាន​និង​កំពុង​សាងសង់​នៅ​ទីក្រុង​ប៉ោយប៉ែត​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​ពិសេស​អ្នក​វិនិយោគ​អន្តរជាតិ​ដែល​បាន​ ​និង​កំពុង​បន្ត​កើនឡើង​ក្នុង​ទីក្រុង​នេះ​។​ លោក​បន្ត​ថា​ ​ក្រៅពី​វិនិយោគ​លើ​ខុន​ដូ​ ​អ្នក​វិនិយោគ​ក៏បាន​និង​កំពុង​សាងសង់​សណ្ឋាគារ​កាន់តែ​ច្រើន​ផង​ដែរ​ ​ដោយសារ​តម្រូវការ​កើនឡើង​ខ្ពស់​។​

 

​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​អា​គារ​ខ្ពស់​ៗ​ប្រមាណ៦០អាគារ​ ​ធ្វើឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីកចម្រើន​មិនចាញ់​ទីក្រុង​ដទៃ​ឡើយ​ ​ពិសេស​បច្ចុប្បន្ន​ទីក្រុង​នេះ​ ​មាន​ចំនួន​ប្រជា​សាស្រ្ត​កើនឡើង​ជាបន្តបន្ទាប់​”​។ ​លោក​បន្ត​ថា​ ​“​ក្រុង​ប៉ោយប៉ែត​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤​ ​ដែល​បាន​និង​កំពុង​ស្រូប​យក​កំលាំង​ពលកម្ម​រាប់​ម៉ឺន​នាក់​ ​និង​ផ្តល់​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​”​។​

​ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​ ​មាន​ប្រជាជន​រស់នៅ​សរុប​ប្រមាណ១៥០,០០០នាក់​ ​និង​ជនបរទេស​រស់នៅ​ប្រមាណ ៣០,០០០ នាក់​។​

​លោក​ ​ស៊ាង​ ​សុខ​ហេង​ ​អ្នក​វិនិយោគ​បុរី​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​​មានការ​រីកចម្រើន​ខ្លាំង​ ​ប៉ុន្តែ​ជាមួយ​នេះ​ខេត្ត​កំពុង​ប្រឈម​នឹង​កង្វះខាត​ធនធានមនុស្ស​ ​កង្វះ​បន្ទប់​ធ្វើការ​និង​កន្លែង​​ស្នាក់នៅ​ ​ដោយសារ​ការ​រីកចម្រើន​លឿន​ ​ពិ​សេ​សកំនើ​ននៃ​ជនជាតិ​ ​និង​អ្នក​វិនិយោគ​ចិន​ ​ព្រមទាំង​អ្នក​វិ​និ​​យោគ​​​ជា​ច្រើន​ទៀត​ ​ដែល​បាន​ចូល​មក​វិនិយោគ​នៅ​ក្រុង​ប៉ោយប៉ែត​យ៉ាង​គំហុក​។​

លោក​បន្ត​ថា​ ​“​ខ្ញុំ​គិតថា​ពេលនេះ​ជា​ពេលវេលា​ល្អ​ ​ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក​គួរ​មក​វិនិយោគ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ដើម្បី​សាង​សង់​អាគារ​ការិយាល័យ​ ​អា​ផា​ត​ម៉ិន​ ​និង​ខុន​ដូ​នានា​”​។​ លោក​បន្ត​ថា​ ​“​អ្នកមាន​ជំនាញ​ ​និង​ចំណេះដឹង​ក៏អាច​មករ​កកា​រងា​រធ្វើ​និង​មាន​ប្រាក់ចំណូល​ច្រើន​នៅ​ទីក្រុង​ជាយដែន​នេះ​ផង​ដែរ​”​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *