News

Check out real estate news updates

កោះនរាឬកោះប្រាក់ និងប្រែខ្លួនទៅជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត

ជំនោ​កោះ​នរា គឺ​ជា​កន្លែង​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ និង​សម្រាក​លម្ហែ​កាយ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង មាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះមុនីវង្សឬស្ពាន​ច្បារ​អំពៅ ដែលជាទីគួរឲ្យចាប់អារម្មណ៍ បំផុតរបស់ប្រជាជន ហើយក៏មាន ទីតាំងមិនឆ្ងាយពីក្រុងប៉ុន្មានដែរ។

ថ្មីៗនេះ កន្លែងដែលជាទីចាប់អារម្មណ៍មួយនេះ ត្រូវបានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុន​ដ៏ល្បីល្បាញផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជា ដែលគ្រោងនិងបង្កើតទីក្រុងរណបរាប់សិបហិចតានៅកោះនរា ឬដែល​គេ​ស្គាល់ថាជាកោះប្រាក់។

អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC លោកទូចសំណាងកំពុងមានគម្រោង​សាងសង់ទីក្រុងរណប​មួយនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងគោលបំណងចង់ប្រែក្លាយកោះនរាដែលនៅតាមដងទន្លេមេគង្គ ឲ្យក្លាយជា​ទី​ក្រុង​​ពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើទំហំផ្ទៃដីសរុបប្រមាណជា ១០០ ហិកតាតាមរយៈការចាក់ដី ថ្ម និង​ខ្សាច់​បន្ថែម។

ចំពោះគម្រោងដ៏ធំមួយនេះ​ អ្នកជំនាញអចលនទ្រព្យមានការវាយតម្លៃថា គម្រោងនេះនិងជះឥទ្ធិពលដល់​វិស័យ​អចលនទ្រព្យ​យ៉ាងខ្លាំងដែល និងជួយធ្វើឲ្យកោះនរាឬ កោះប្រាក់កាន់តែមានសម្រស់នៅតាមមាត់ទន្លេមេគង្គក្រោម ដែល​ជា​ការទាក់ទាញអ្នកទៅកំសាន្តកាន់តែច្រើនបន្ថែមទៀត ហើយតម្លៃដីធ្លីក៏មានការកើនឡើង​ដូចគ្នាផង​ដែរនៅតំបន់​ផ្លូវជាតិ​លេខ​១ចាប់ពីស្ពានព្រះមុនីវង្សរហូតដល់កៀនស្វាយ

សូមជម្រាបជូនផងដែរថា បើគម្រោងធំៗកាន់តែមានច្រើនវានិង​ធ្វើឲ្យតំបន់ជាច្រើន​មានការរីកចម្រើន​ដែលជួយ​បង្កើននូវ​អ្នកវិនិយោគ អគារខ្ពស់ៗ និងប្រណិត ជាច្រើន ហើយក៏ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការរីកចម្រើន​ខ្លាំងទៅ​លើ​វិស័យសំណង់និងវិស័យអចលនទ្រព្យ ដែលធ្វើឲ្យកម្ពុជាជំនួសពីសំណង់លំនៅដ្ឋានចាស់ៗ អគារទាបៗ ផ្សារចាស់ៗ ទៅ​ជា​សំណង់លំនៅដ្ឋានល្អប្រណិត អគារខ្ពស់កប់ពពក និងផ្សារទំនើបជាច្រើន។

Source From: https://business-cambodia.com/2019/02/25/koh-nao-or-koh-po-and-become-a-commercial-city-in-the-future/

Leave a Reply

Your email address will not be published. Required fields are marked *