News

Check out real estate news updates

កែបនិងកំពតគឺជាទិសដៅបន្ទាប់នៃការអភិវឌ្ឍន៍គម្រោងធំៗក្នុងពេលដ៏ខ្លីខាងមុននេះ

ការសាងសង់នៅតំបន់ក្នុងខេត្តកែបនិងកំពតនឹងមានការកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុន នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ក្នុង«ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា»ថាក្រសួងបច្ចុប្បន្នកំពុងសិក្សារការបង្កើតផែនការមេសម្រាប់ទីក្រុងសំខាន់ៗនៅប្រទេសកម្ពុជាជាពិសេសខេត្តកែបនិងកំពត។

ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«យើងបានផ្តួចផ្តើមក្នុងការបង្កើតផែនការមេសម្រាប់ខេត្តព្រះសីហនុ សៀមរាប ក្រុងតាខ្មៅ និងកំពង់ស្ពឺ»។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមក៏បានបន្ថែមថា«យើងនឹងសំដៅឆ្ពោះទៅខេត្តកែប….យើងនឹងធ្វើនៅខេត្តកំពតព្រោះខ្ញុំជឿជាក់ថាក្នុងរយៈពេលដ៏ខ្លីខាងមុននេះអ្នកនឹងឃើញការសាងសង់បន្ថែមទៀតក្នុងតំបន់កែបនិងកំពត»។

ទន្ទឹមនឹងនេះដែរ តាមការបញ្ជាក់របស់ឯកឧត្តម សេដ្ឋកិច្ចកម្ពុជាគឺមានការរីកចម្រើនខ្លាំងរហូតដល់ទៅ៧ភាគរយក្នុងមួយឆ្នាំៗដែលក្នុងនោះវិស័យអភិវឌ្ឍសំណង់នានាបាននិងកំពុងមានសកម្មភាពយ៉ាងកុះករធ្វើឲ្យរដ្ឋាភិបាលត្រូវគិតគូរពីការរៀបចំផែនការមេសម្រាប់ទីក្រុងដែលមានសក្តានុពល។

«វាជាភាពបន្ទាន់បំផុតសម្រាប់រដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីបង្កើតផែនការមេសម្រាប់ទីក្រុងសំខាន់នៅកម្ពុជា»ឯកឧត្តមបានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

Source From: http://www.construction-property.com/khread-news-1480/

Leave a Reply

Your email address will not be published. Required fields are marked *