News

Check out real estate news updates

កូ​រ៉េ​ខាង​ត្បូង​ បង្ហាញ​សញ្ញា​រឹត​បន្តឹង​ច្បាប់​ស្តី​ពី​ពន្ធ​អចលន​ទ្រព្យ

ក្រុង​សេអ៊ូលៈ ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​កំ​ពុង​ប្រ​ឈម​មុខ​នឹង​បញ្ហា​ផ្សេង​ទៀត​នៅ​ឆ្នាំ​នេះ​ទាក់​ទង​នឹង​សមភាព​​​ពន្ធ និង​គម្លាត​​ទ្រព្យ​សម្បត្តិ​ ខណៈ​រដ្ឋា​ភិ​បាល​ និង​គណ​បក្ស​កំពុង​កាន់​អំ​ណាច​ បាន​បង្ហាញ​សញ្ញា​​​​​ពង្រឹង​ច្បាប់​ពន្ធ​ដែល​កាន់​​តែ​តឹង​រ៉ឹង​​សម្រាប់​ម្ចាស់​អចលន​ទ្រព្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​។ នេះ​បើ​យោង​តាម​មន្ដ្រី​កាល​ពី​សប្តាហ៍​មុន។​

ប៉ុន្តែ​ចក្ខុ​វិ​ស័យ​លម្អិត​​នៅ​តែ​មិន​ច្បាស់​លាស់​ ដោយ​សារ​តែ​ក្រ​សួង​​ពាក់​ព័ន្ធ​​បាន​រក្សា​ជំ​ហរ​ផ្សេង​ៗ​គ្នា​​លើ​ការ​កាត់​បន្ថយ​អត្ថ​ប្រ​យោជន៍​សម្រាប់​ប្រតិ​បត្តិ​ករ​ពាណិជ្ជ​កម្ម​ជួល​ជា​វិ​ធាន​ការ​​មួយ​ដែល​អាច​មាន​ការ​វាយ​បក​វិញ​ លើ​ភាព​ជឿ​ជាក់​​​ផ្នែក​នយោ​បាយ​របស់​​រដ្ឋា​ភិបាល​។​

មន្ដ្រី​ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរ​ញ្ញ​វត្ថុ​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា​៖ ​«​យើង​នឹង​ចាប់​ផ្ដើម​ពិ​ភាក្សា​ជា​​មួយ​គណ​បក្ស​កាន់​អំ​ណាច​​លើ​មធ្យោ​បាយ​​ក្នុង​ការ​ពង្រឹង​ច្បាប់​ពន្ធ​អចលន​ទ្រព្យ​ដ៏​ទូ​លំ​ទូ​លាយ​នេះ​​»​។​

​លោក​​ថ្លែង​​ថា៖ ​«​ខណៈ​ច្បាប់​របស់​រដ្ឋា​ភិ​បាល (លើ​របៀប​វារៈ) មាន​រួច​ស្រាប់​ទៅ​ហើយ​នោះ ការ​​ផ្លាស់​ប្តូរ​នៅ​ពេល​ខាង​មុខ​ទំនង​ជា​នឹង​ជាប់​ទាក់​ទង​ជា​​មួយ​នឹង​បទ​​ប្បញ្ញត្តិ​កាន់​តែ​រឹង​មាំ (ពន្ធ​ដ៏​ទូ​លំ​ទូ​លាយ)»។​

កាល​ពី​ខែ​កក្កដា​ ក្រ​សួង​បាន​​ស្នើ​​ផែន​ការ​ដំ​ឡើង​​ពន្ធ​មួយ​ចំនួន​ដែល​ផ្ដោត​ការ​យក​ចិត្ត​​ទុក​ដាក់​លើ​​ការ​ដំ​ឡើង​តម្លៃ​​ពន្ធ​​លើ​អ្នក​​មាន​​លំ​នៅ​​ឋាន​​​​ច្រើន​ និង​​​អចលន​ទ្រព្យ​​មាន​តម្លៃ​ខ្ពស់​ ជា​ផ្នែក​​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួនក្នុង​ការ​កាត់​បន្ថយ​​តម្លៃ​លំ​នៅ​ឋាន​ខ្ពស់​ៗ​ និង​កាត់​បន្ថយ​គម្លាត​​ប្រាក់​ចំ​ណូល​ដែល​​មាន​​កាន់​តែ​ធំ​របស់​ប្រ​ទេស​នេះ​។​

ផែន​ការ​នេះ​​រួម​មាន​ទាំង​​​ការ​ដំ​ឡើង​​អត្រា​​​ពន្ធ​​សម្រាប់​អចលន​ទ្រព្យ​​ដែល​បាន​កំ​ណត់​តម្លៃ ៦០០ លាន​វ៉ុន (​៥៤០ ០០០ ដុល្លារ​) ឬ​ច្រើន​ជាង​នេះ​​ជា​មួយ​នឹង​អត្រា​ពន្ធ​អតិ​បរមា​ ត្រូវ​បាន​​ដំ​ឡើង​ពី ២ ភាគ​រយ​​ដល់ ២,៥ ភាគ​រយ​។​

ខណៈ​សំ​ណើ​ច្បាប់​ដែល​បាន​ដឹក​នាំ​ដោយ​រដ្ឋា​ភិ​បាល​ ជាប់​ទាក់​ទង​នឹង​ការ​បង្កើន​ប្រាក់​​ពន្ធ​ រហូត​ដល់​​​ចំនួន​ ៧៤​២ ​ពាន់​លាន​វ៉ុន ​​(ប្រ​ហែល ៦៥៧ លាន​​ដុល្លារ) ​នៅ​ឆ្នាំ​ក្រោយ​​គណ​បក្ស​​​​ប្រ​ជា​ធិប​តេយ្យ​​កូរ៉េ​ ដែល​កំពុង​កាន់​អំ​ណាច​​កំពុង​ជំ​រុញ​ទៅ​មុខ​ជា​មួយ​នឹង​សេ​ណា​រី​យោ​នា​នា​ក្នុង​ការ​រឹត​បន្តឹង​ពន្ធ។​​

លោក Lee Hae-chan ដែល​ជា​តំ​ណាង​រាស្ដ្រ​១​​រូប​បាន​​ថ្លែង​កាល​ពី​សប្តាហ៍​មុន​​ក្នុង​អំ​ឡុង​កិច្ច​ប្រ​ជុំ​លើក​ដំបូង​របស់​លោក​​ក្នុង​នាម​ជា​ប្រ​ធាន​គណ​បក្ស​​ជា​មួយ​​លោក Che-ong Wa Dae ជា​មន្ដ្រី​ជាន់​ខ្ពស់​​របស់​រដ្ឋា​ភិបាល​ថា៖ «រដ្ឋា​ភិបាល​គួរ​ពិ​ចារណា​ឲ្យ​បាន​ខ្លាំង​​លើ​ការ​ពង្រឹង​ពន្ធ​លើ​អចលន​ទ្រព្យ​ឲ្យ​បាន​ទូ​លំ​ទូ​លាយ​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​​អា​ផាត​មិន​លើស​ពី ៣ ឬ​អា​ផាត​​មិន​​តម្លៃ​ថ្លៃ»។​

ការ​គូស​បញ្ជាក់​អំ​ពី​បទ​ពិ​សោធ​​ពី​អតីត​កាល​​របស់​លោក​ស្ថិត​ក្រោម​រដ្ឋ​បាល​​លោក Roh Moo-hyun នៅ​ពេល​លោក​ធ្វើ​ជា​នា​យក​រដ្ឋ​មន្ដ្រីលោក Lee បាន​​អំ​ពាវ​នាវ​ឲ្យ​មាន ​«​វិ​ធាន​ការ​​ចាំ​បាច់​» ដើ​ម្បី​ឆ្លើយ​តប​នឹង​ការ​វិនិ​យោគ​បែប​កេង​ចំ​ណេញ​​។​

អ្នក​មាន​បំណង​ចាត់​វិ​ធាន​ការ​​បន្ថែម​ពី​ជំ​ហរ​របស់​រដ្ឋា​ភិបាល​នោះ រួម​មាន​ទាំង​តំណាង​រាស្ដ្រ​លោក Park Joo-min ដែល​ជា​សមាជិក​របស់​​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​គណ​បក្ស​​នេះ​ ដែល​​កន្លង​មក​បាន​លើក​ឡើង​ពី​ការ​កែ​ប្រែ​​ច្បាប់​ពន្ធ​អចលន​ទ្រព្យ​ដុល ដើ​ម្បី​បង្កើន​អត្រា​ពន្ធ​​គោល​​រហូត​ដល់ ១ ភាគ​រយ​។​

សេច​ក្ដី​ព្រាង​ច្បាប់​របស់​លោក​ Park បើ​ចូល​ជា​ធរមាន​​​វា​នឹង​ជំ​រុញ​កំ​ណើន​​​​ប្រាក់​ចំណូល​​ពន្ធ ៤,៥ ពាន់ ពាន់​​លាន​វ៉ុន ដែល​ចាប់​ផ្ដើម​​​ពី​​ឆ្នាំ​ក្រោយ​​ទៅ​។​

ទោះ​បី​ជា​ការ​ទទួល​ស្គាល់​ថា​មាន​​តម្រូវ​ការ​វិធាន​ការ​កាន់​តែ​រឹង​មាំ​​​ទាក់​ទង​ទី​ផ្សារ​អចល​ន​ទ្រព្យ​ដែល​ឡើង​កម្ដៅ​ខ្លាំង​​ជ្រុល​​ក៏​ដោយ​ ក៏​ក្រ​សួង​ហិរញ្ញ​វត្ថុ​​​បាន​​រក្សា​ជំហរ​ចុង​ក្រោយ​លើ​គោល​នយោ​បាយ​របស់ខ្លួន​ ពិ​សេស​លើ​ការ​ផ្លាស់​ប្តូរ​អត្ថ​ប្រ​យោជន៍​សម្រាប់​ប្រតិ​បត្តិ​ករ​ពាណិជ្ជ​កម្ម​ជួល​៕​

Source From: https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *