News

Check out real estate news updates

កូរ៉េព្រមព្រៀងផ្តល់កម្ចីបន្ថែមសម្រាប់ការសាងសង់ផ្លូវជាតិលេខ២ហើយ

ប្រទេសកូរ៉េខាងត្បូងសម្រេចផ្តល់កម្ចីបន្ថែមសម្រាប់គម្រោងសាងសង់និងស្តារឡើងវិញផ្លូវជាតិលេខ២ហើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុង ស្រុក។

កាលពីព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់អង្គភាព FRESH NEWS ថាប្រទេសកូរ៉េខាងត្បូងបានសម្រេចផ្តល់កម្ចីបន្ថែមទៀតទៅលើកម្ចីប្រមាណជា ១៣លានដុល្លារអាមេរិកដែលកូរ៉េបានផ្តល់កាលពី៤ឆ្នាំមុនសម្រាប់គម្រោងផ្លូវជាតិលេខ២។ ការលើកឡើងនេះគឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែនបានសម្តែងការមិនពេញចិត្តចំពោះការយឺតយាវក្នុងការជួសជុលផ្លូវមួយខ្សែនេះកាលពីថ្ងៃទី ៧ ខែវិច្ឆិកានៅឯខេត្តតាកែវ។

ប្រភពដដែលបានឲ្យដឹងថា គម្រោងសាងសង់និងស្តារឡើងវិញផ្លូវជាតិលេខ២នេះគឺនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១៩ខាងមុខនេះដោយហេតុថាបច្ចុប្បន្នក្រសួងសាធារណការ​ និងដឹកជញ្ជូនបាននិងកំពុងដំណើរការដេញថ្លៃគម្រោងដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មកម៉្លេះ។

សូមបញ្ជាក់ជូនថា គម្រោងសាងសង់និងស្តារឡើងវិញផ្លូវជាតិលេខ២នេះគឺត្រូវបានសិក្សារអស់រយៈពេលជាច្រើនឆ្នាំមកហើយតែខកខានមិនបានដំណើរការដោយហេតុថាថវិការមិនទាន់គ្រប់ព្រមទាំងការដោះស្រាយបញ្ហាផលប៉ះដល់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវមិនទាន់ដោះស្រាយរួចរាល់។

យ៉ាងណាមិញ ក្រោមកម្ចីពីធនាគារនីហរ័ណអាហរ័ណកូរ៉េក្រសួងសាធារណការ និងដឹកជញ្ជូននឹងសាងសង់ផ្លូវមួយខ្សែនេះទៅជាផ្លូវបេតុងអាហ្វ្រល់ AC មានគុណភាពយូរជាងមុនដែលនឹងមានប្រវែងប្រមាណជា ៥៧ គីឡូម៉ែត្រនិងទទឹង ១៣ ម៉ែត្រ។
Source From: http://www.construction-property.com/khread-news-1493/

Leave a Reply

Your email address will not be published. Required fields are marked *