News

Check out real estate news updates

កូរ៉េចាប់អារម្មណ៍ជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ

សាធារណរដ្ឋកូរ៉េបានសំដែងការចាប់អារម្មណ៍ក្នុងការជួយប្រទេសកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ នេះបើយោងតាមការឲ្យដឹងពីលោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។

ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee បានមានប្រសាសន៍ថាសាធារណរដ្ឋកូរ៉េមានឆន្ទះក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធដែលក្នុងនោះរួមមាន៖ ១) អភិវឌ្ឍបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ២) ការគាំទ្រផ្នែកបច្ចេកវិទ្យា ៣) ការបង្កើតកម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឱ្យក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) និង ៤) ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ជាការឆ្លើយតម ឯកឧត្តម ស៊ុន ចាន់ថុលបានធ្វើការកត់សម្គាល់ចំពោះចំណាប់អារម្មណ៍និងសន្តានចិត្តដ៏ល្អខាងលើហើយឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េដែលបានជួយប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុលក៏បានស្នើឲ្យរដ្ឋាភិបាលកូរ៉េជួយគាំទ្រគម្រោងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននិងនាពេលអនាគតមួយចំនួននៅកម្ពុជារួមមាន៖ ១) ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិនានា ២) រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ៣) ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងវិទ្យាស្ថានមន្ទីរពិសោធន៍និងបណ្តុះបណ្តាល និង ៤) ផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។

Source From: http://www.construction-property.com/khread-more-1411/

Leave a Reply

Your email address will not be published. Required fields are marked *