News

Check out real estate news updates

កូនខ្មែរមួយរូប បោះទុនរាប់លានដុល្លារ បង្កើតរីហ្សតបែបធម្មជាតិនៅស្រុកកណ្តាលស្ទឹងគួរទាក់ទាញ

ដោយសារមើលឃើញ ពីភាពលំបាករបស់ប្រជាជនខ្មែរ ដែលកំពុងរស់នៅភ្នំពេញ ពោរពេញទៅដោយភាពស្មុគស្មាញ ធុញ​ថប់ មិនមានកន្លែងធម្មជាតិដែលនៅជិតភ្នំពេញសម្រាប់លំហែរកាយ ហើយបើចង់លំហែកាយត្រូវចំណាយពេល២ ទៅ ៣ថ្ងៃ​ដើម្បីចុះទៅតាមបណ្តាខេត្ត វិនិយោគគិនខ្មែរមួយរូបក៏បានសម្រេចចិត្តវិនិយោគ បង្កើតផ្ទះលំហែបែបធម្មជាតិ Relax Resort នៅខេត្តកណ្តាលឡើង។

លោក អុឹម វីរះ បានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ផ្ទះលំហែបែបធម្មជាតិ Relax Resort ជិះយ៉ាងយូរបំផុតត្រឹមតែ​៦០នាទី ប៉ុណ្ណោះ​ពីភ្នំពេញ លាតសណ្ធឹងលើផ្ទៃដីប្រមាណជាង ៨ហិកតានៅភូមិត្រាញ់ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុង​គម្រោងនោះមានផ្ទះលំហែកាយ ម្លប់ដើមឈើធម្មជាតិធំៗ និងសួនកំសាន្ត ស្ទឹងធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ​វិនិយោគតាម​ស្តង់​ដា អាងហែលទឹក កន្លែងហាត់ប្រាណនិងកន្លែងកូនក្មេងលេង អាហារដ្ឋានសំរាប់ផ្គត់ផ្គង់ក្នុង Resort ព្រមទាំងមាន Mini mart ស្តាម៉ាតទៀតផង។

លោកបានជឿជាក់ថា គម្រោងនេះ នឹងក្លាយជាគម្រោងដែល ស្អាត ផ្តល់ភាពស្ងប់ស្ងាត់ ព្រមទាំងផ្តល់ផាសុខភាពផងដែរ ដល់អ្នកដែលបានចូលទៅរស់នៅ ឬទៅកំសាន្ត។

គម្រោងនេះ បានសាង់សង់រួចរាល់ប្រមាណជាង៦០ភាគរយហើយហើយដីឡូតិ៍នៅក្នុងគម្រោង មានតម្លៃចាប់ពី 15,000$ ឡើងទៅ អាចសង់ផ្ទះរស់នៅ និងទុកសម្រាប់សម្រាកលំហែរកាយចុងសប្តាហ៍ជាមួយក្រុមគ្រួសារប្រកបដោយផាសុខភាព និងមានសេចក្តីសុខបំផុត ហើយគម្រោងរបស់លោក បានលក់ចេញអស់ប្រមាណ៤០ភាគរយហើយ។

សម្រាប់ពត៌មានបន្ថែម សូមទាំក់ទង ទៅការិយាល័យលក់ ភូមិគ្រិះតោពីរ 208 ផ្លូវលេខ 122 សង្កាត់ទឹកល្អក់១​ខណ្ឌទួល​គោក រាជធានីភ្នំពេញ។(ផ្លូវទល់មុខសកលវិទ្យាលយ័ភូមិន្ទភ្នំពេញ) ឬ តាមលេខទូរសព្ទ099266668,015717701 ។

Source From: https://business-cambodia.com/2018/10/18/relax-resort-investment/

Leave a Reply

Your email address will not be published. Required fields are marked *