News

Check out real estate news updates

កុំឲ្យមានជម្លោះ! អ្នកចូលហ៊ុនគ្នាវិនិយោគដីធ្លីគួរដឹងពីវិធីចែកភាគលាភគ្នា ឲ្យច្បាស់លាស់

ប្រសិនបើអ្នករកស៊ី ឬវិនិយោគ ដោយការចូលហ៊ុនគ្នា នោះតែងតែមានការបែងចែកភាគលាភ នៅគ្រាណាមួយនៅក្នុងលិខិតជាលាយលក្ខអក្សរណាមួយ ដែលបានសន្យា ហើយត្រូវបែងចែកប៉ុន្មានភាគរយ នៃប្រាក់ចំណេញសុទ្ធសរុប។

ប៉ុន្តែមានម្ចាស់អាជីវកម្មបង្កើតថ្មីដែលរកស៊ីចូលហ៊ុនគ្នាជាច្រើននៅកម្ពុជា មិនទាន់បានយល់ពីរបៀបបែងចែកភាគលាភតាមវិធីត្រឹមត្រូវ និងតម្លាភាពនោះទេ ដែលនេះបានធ្វើឲ្យមានទំនាស់កើតឡើង។

ការបែងចែកភាគលាភសម្រាប់អាជីវកម្មខ្នាតតូចអាចបែងចែកជាពីររបៀប គឺតាមភាគរយ និងតាមចំនួនភាគហ៊ុន។ តាមពិតនិតិវិធីបែងចែកភាគលាភមានច្រើន និងវែងឆ្ងាយជាងអ្វីដែលយើងបានសរសេរក្នុងអត្ថបទនេះ ប៉ុន្តែជាដំបូងយើងចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីចំណុចតូចៗទាំងនេះសិន៖

ការបែងចែកភាគលាភតាមភាគរយ

ឧកទាហរណ៍ជាក់ស្តែង ប្រសិនបើ បើការវិនិយោគរបស់អ្នក មានអ្នកចូលរួមភាគ៊ុនចំនួន៤នាក់ជាម្ចាស់ភាគហ៊ុន ហើយមានភាគហ៊ុន 25%ស្មើគ្នា។ អ្នកសន្យាគ្នាថានឹងបែងចែកភាគលាភរយៈពេលបីខែម្តង និងចែក 40% នៃប្រាក់ចំណេញសរុប ហើយឧបមាថាវាគឺជាថ្ងៃនេះ។ ដូចឧទាហរណ៍ខាងលើ ថាអាជីវកម្មរបស់អ្នករកប្រាក់ចំណេញសរុបបាន $2,000 ដូច្នេះបើចែក 40% មានន័យថាដកលុយចំនួន $800 មកចែកគ្នា 4នាក់ ស្មើម្នាក់បាន $200។

ការបែងចែកភាគលាភតាមចំនួនភាគហ៊ុន

ឧទាហរណ៍ថាអាជីវកម្មរបស់អ្នកមានម្ចាស់ភាគហ៊ុន ៤នាក់ ហើយភាគហ៊ុនសរុបមាន ១,000 ហ៊ុន និងអ្នកមានចំណែកម្នាក់ ២៥ភាគរយស្មើគ្នា ឬស្មើម្នាក់មាន ២៥0 ភាគហ៊ុន។ ការសន្យាដូចឧទាហរណ៍ខាងលើ ហើយរកប្រាក់ចំណញសរុបបាន $2,000 ដូចគ្នា។ អ្នកសម្រេចបែងចែកភាគលាភមួយភាគហ៊ុន $0.8 មានន័យថាម្នាក់ៗមាន 250 ភាគហ៊ុន បានភាគលាភម្នាក់ $200 ($0.8 X 250)។

បើអ្នកមានអ្នកគណនេយ្យម្នាក់ធ្វើការឲ្យ ពួកគេនឹងពន្យល់អ្នកអំពីការបែងចែកភាគលាភនេះ ប៉ុន្តែយើងសង្ឃឹមថាអត្ថបទនេះនឹងមានប្រយោជន៍សម្រាប់អ្នកដែលទើបចាប់ផ្តើមរកស៉ីដំបូងហើយចូលហ៊ុនគ្នាជា Startups ជាពិសេសក្រុម Startups យុវជនដែលមិនទាន់បានរៀនជំនាញគណនេយ្យ៕

Source from: https://www.business-cambodia.com/public/article/do-not-get-discredited-each-shareholder-should-know-the-dividend-distribution-clearly

Leave a Reply

Your email address will not be published. Required fields are marked *