News

Check out real estate news updates

ការ​វិល​ត្រ​ឡប់​របស់​ពល​រដ្ឋ​គុយ​បា ជំ​រុញ​ទី​ផ្សារ​អ​ច​ល​ន​ទ្រព្យ​

ក្រុង​ឡា​ហា​វ៉ានៈ លោក Mauricio Garcia អាច​ចាត់​ទុក​ថា​ជា​​ភ្ញៀវ​ទេស​ចរ​​ម្នាក់ ​នៅ​ពេល​លោក​​ធ្វើ​ដំ​ណើរ​ទៅ​កាន់​តំ​បន់​ Old Havana ស្ថិត​ក្នុង​រដ្ឋ​ធា​នី​ឡា​ហា​វ៉ាន។ ការ​វិល​ត្រ​ឡប់​ ​របស់​លោក​បន្ទាប់​ពី​រស់​នៅ​ក្រៅ​ប្រ​ទេស​រយៈ​ពេល ១៦ ​ឆ្នាំ ​គឺ​ជា​ផ្នែក​មួយ​​នៃ​កត្តា​ប្រជា​សាស្រ្ត​​ដែល​ស្ថិត​នៅ​ពី​ក្រោយ​​ការ​ស្ទុះ​ងើប​ឡើង​វិញ​របស់​ទី​ផ្សារ​​អ​ច​ល​ន​ទ្រព្យ​ក្នុង​ប្រ​ទេស​កុម្មុយ​នីស្ត​ គុយ​បា។

ប្រ​ជា​ជន​គុយ​បា​ប្រ​មាណ ​៤ ម៉ឺន​នាក់​​ដូច​ជា​រូប​​គាត់​ដែរ ​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រ​ទេស​ គុយ​បា ដែល​ជា​ប្រ​ទេស​កំ​ណើត​​របស់​ពួក​គេ ​​ដែល​​ទាក់​ទាញ​ដោយ​​កំ​ណែ​ទម្រង់​​​ទេសន្ត​ប្រ​វេសន៍​​​របស់​រដ្ឋា​ភិ​បាល​​ដែល​បាន​ធ្វើ​ឲ្យ​​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​​មុន​​សម្រាប់​​​ជន​ជាតិ​គុយ​បា​​ដែល​រស់​​នៅ​បរទេស​ក្នុង​ការ​​វិល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ និង​ទិញ​អ​ច​ល​ន​ទ្រព្យ​នៅ​​ទី​នោះ។

លោក Garcia ​បាន​​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ​ក្នុង​ឆ្នាំ​ ២០១៦​។ បុ​រស​​​វ័យ​ ៤១ ​ឆ្នាំ​រូប​នេះ ​ជា​ម្ចាស់​ភោជ​នីយ​ដ្ឋាន​​ ទេស​ចរណ៍​មួយ​នៅ​ជិត​កំ​ពង់​ផែ​ បាន​ថ្លែង​ថា​៖ «​ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឡើង​​ដោយ​សារ​ការ​ពិត​ថា យើង​​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​អា​ជីវ​កម្ម​។ ​​ហើយ​ប្រ​សើរ​ជាង​ដើរ​ជុំ​វិញ​ពិ​ភព​លោក ​​វា​ជា​ការ​ប្រ​សើរ​ដែល​មក​ទី​នេះ​​ក្នុង​ប្រ​ទេស​​ផ្ទាល់​របស់​យើង»។ ​

លោក Garcia ​អាច​ទាញ​យក​អត្ថ​ប្រ​យោជន៍​​ពី​កំ​ណែ​ទម្រង់​មួយ​ទៀត​​​ក្នុង​ឆ្នាំ ​២០១១​ ​​ដែល​បាន​អនុញ្ញាត​ឲ្យ​តែ​ជន​ជាតិ​​គុយ​បា​ ទិញ​​ និង​លក់​អ​ច​ល​ន​ទ្រព្យ​។ កន្លង​មក ជន​ជាតិ​គុយ​បា​ត្រឹម​តែ​ត្រូវ​បាន​អនុ​ញ្ញាត​​​​ឲ្យ​ដោះ​ដូរ​អ​ច​ល​​ន​ទ្រព្យ​ប៉ុ​ណ្ណោះ។

លោក Carlos Garcia Pleyan ដែល​ជា​មន្រ្តី​ផែន​ការ​ ​​និង​ជា​ជន​ជាតិ​អេ​ស្ប៉ាញ​​មក​ពី តំ​បន់​កា​តា​ឡូ​នី និង​បាន​​រស់​នៅ​​ក្នុង​ប្រ​ទេស​ គុយ​បា ជាង​កន្លះ​សត​វត្សរ៍​មក​ហើយ​នោះ​ បាន​ថ្លែង​ថា​ ការ​លក់​អ​ច​ល​ន​ទ្រព្យ​​​បាន​កើន​ឡើង​សម្រាប់​ប្រ​ទេស​ដែល​មាន​ប្រ​ជា​ជន​​ ១១ ​លាន​នាក់ និង​​មាន​សេដ្ឋ​កិច្ច​ដឹក​នាំ​ដោយ​រដ្ឋ​​​នេះ មុន​ពេល​ធ្លាក់​ចុះ​បន្តិច​វិញ​ក្នុង​ឆ្នាំ​ ២០១៥។

ទោះ​យ៉ាង​ណា​ក្តី​ ទី​ផ្សារ​នៅ​តែ ​«ស​កម្ម​ខ្លាំង​» ​ទោះ​បី​ជា​​ត្រូវ​ «​ពុះ​ពារ​​ជម្នះ​​​បញ្ហា​ជា​ច្រើន​ដូច​ជា​ លទ្ធ​ភាព​ទទួល​បាន​បច្ចេក​វិទ្យា​ខ្សោយ​ កង្វះ​ព័ត៌​មាន​​សា​ធារណៈ​ និង​ឧប​ករណ៍​ហិ​រញ​វត្ថុ​​ ​ការ​ពន្យារ​ពេល​នីតិ​កម្ម​» ក៏​ដោយ។ នេះ​បើ​យោង​តាម​លោក Armando Portela ​​អ្នក​ឯក​ទេស​ខាង​អ​ច​ល​ន​​ទ្រព្យ​​​​ក្នុង​បទ​សម្ភាស​ជា​មួយ​​​ទស្សនា​វដ្តី​ Cuba Geografica ​​របស់​គុយ​បា​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ Miami ស​ហ​រដ្ឋ​អា​មេ​រិក។

រដ្ឋា​ភិ​បាល​របស់​ប្រ​ធា​នា​ធិប​តី​​ Miguel Diaz-Canel កំ​ពុង​ព្យា​យាម​បំ​ពេញ​​ការ​​ខ្វះ​ខាត​ផ្ទះ​ប្រមាណ ៧ សែន​យូ​នីត​​​ក្នុង​ទី​ក្រុង​ ​ដោយ​បង្កើន​ការ​សាង​សង់​ពី​ ​២ ម៉ឺន​​យូ​នីត​នា​ពេល​បច្ចុ​ប្បន្ន​​ដ​ល់​ ៥​ ម៉ឺន​​យូ​នីត​​ក្នុង​​ ១ ឆ្នាំ​។

ទន្ទឹម​នេះ​ដែរ​ ប្រជា​ពល​រដ្ឋ​គុយ​បា​ដែល​បាន​ត្រ​ឡប់​ទៅ​​ប្រទេ​ស​កំ​ណើត​​វិញ​កំ​ពុង​ទិញ​ផ្ទះ​និ​ង​​​​ជួស​ជុល​​អគារ​ចាស់​​ដើ​ម្បី​​ធ្វើ​ភោជ​នី​យ​ដ្ឋាន​​ ឬ​អាផាត​មិន​ទេស​ចរណ៍​ និង​ដើ​ម្បី​រក​ប្រាក់​ចំ​ណេញ​ពី​​អ​ច​ល​ន​ទ្រព្យ​ទាំង​នោះ​។

នោះ​ជា​​អ្វី​ដែល​​​លោក Maykel Galindo ​ដែល​​ជា​អ្នក​បក​ប្រែ​អាយុ​ ៣៥ ​ឆ្នាំ​​បាន​ធ្វើ​​។ ​បន្ទាប់​ពី​ការ​រស់​នៅ​ក្នុង​ប្រ​ទេស​​ បែល​ហ្ស៊ិក ​​រយៈ​ពេល​ ១៦​ ឆ្នាំ​ លោក​បាន​ប្រើ​ប្រាស់​ប្រាក់​សន្សំ​​នៅ​អឺរ៉ុប​របស់​លោក​ដើ​ម្បី​ទិញ​​​​អគារ​​ចំ​ណាស់​​​មួយ​​​​ដែល​មាន​ទំ​ហំ​ ១៥០ ​ម៉ែត្រ​កា​រ៉េ​​ក្នុង​ទី​ក្រុង​ឡា​ហា​វ៉ាន។

ដោយ​មាន​ជំ​នួយ​ពី​គ្រួ​សារ​ លោក​បាន​​​ជួស​ជុល​​ និង​រចនា​​អគារ​នេះ​​ និង​បាន​បែង​ចែក​​​ធ្វើ​ជា​បន្ទប់​ៗ​សម្រាប់​ជួល។

លោក​បាន​ចាំ​ថា ​​លោក​បាន​ទិញ​ផ្ទះ​​នេះ​​​ក្នុង​ឆ្នាំ​ ២០១៥​ ​ហើយ​​ផ្ទះ​មាន​តម្លៃ​​ទាប​ណាស់​ ហើយ​ឥឡូវ​នេះ​ឡើង​ថ្លៃ​ខ្ពស់​ជាង​មុន ​៨ ​ដង​។

សក្តា​នុ​ពល​ខ្លាំង

តម្លៃ​​​បច្ចុ​ប្បន្ន​មាន​ចាប់​ពី ​៥,០០០​ ដុល្លារ​​សម្រាប់​អា​ផាត​មិន​តូច​ៗ ​​នៅ​ជាយ​ក្រុង​​រហូត​ដល់​ ១ លាន​ដុ​ល្លារ​នៅ​​​តំ​បន់​ល្អ​ៗ​​ដូច​ជា​ Kholy, Miramar ឬ​ Vedado។ អ្នក​លក់​ផ្ទះ​ជា​ទូ​ទៅ​ជា​ម្ចាស់​ផ្ទះ​ធំ​ៗ​​ ដែល​ចង់​បន្ថយ​ទំ​ហំ​​ និង​ត្រូវ​ការ​លុយ​​ ​ឬ​ចង់​ចាក​ចេញ​ពី​ប្រ​ទេស​ គុយ​បា​ ឬ​​ចង់​​វិ​និ​យោគ​​ក្នុង​អា​ជីវ​កម្ម​អ្វី​មួយ​។

អ្នក​ទិញ​ភាគ​ច្រើន​​ជា​​ជន​ជាតិ​គុយ​បា​ដែល​​ត្រ​ឡប់​ទៅ​​ស្រុក​វិញ​ ​ឬ​​ប្រជា​ជន​ដែល​មាន​គ្រួ​សារ​រស់​នៅ​បរ​ទេស​ ឬ​អ្នក​ដ​ទៃ​ៗ​ទៀត​ដែល​ចង់​ចាប់​ផ្តើម​អា​ជីវ​កម្ម​​ផ្ទាល់​ខ្លួន។ ​​ក្នុង​ប្រ​ទេស​​ គុយ​បា​ មាន​ច្បាប់​ហាម​ប្រាម​បរ​ទេស​​មិន​ឲ្យ​​ទិញ​ផ្ទះ ប៉ុ​ន្តែ​​អ្នក​ដែល​រៀប​ការ​ជា​មួយ​នឹង​ជន​ជាតិ​គុយ​បា​​អាច​​គេច​ពី​ការ​ដាក់​កំ​ហិត​​នេះ​បាន។

ការ​ផ្សាយ​លក់​អ​ច​ល​ន​ទ្រព្យ​​​ធ្វើ​ឡើង​តាម​រយៈ​អីុន​ធឺ​ណិត​ ​តាម​រយៈ​ទី​ភ្នាក់​ងារ​​អ​ច​ល​ន​ទ្រព្យ​តូច​ៗ​​ ឬ​នៅ​តាម​​ផ្លូវ​​។ ​ផ្ទះ​​ដែល​គេ​ស្វែង​រក​ទិញ​​​បំ​ផុត​គឺ​ជា​​ផ្ទះ​ដែល​​​​សាង​សង់​មុន​សម័យ​​​​​បដិវត្តន៍​១៩៥៩​ ​ដែល​ភ្នាក់​ងារ​លក់​ក្នុង​ប្រ​ទេស​នេះ​ផ្សព្វ​ផ្សាយ​​ថា​ជា​អគារ​សាង​សង់​ដោយ​​ពួក​​មូល​ធ​ន​និ​យម​ ​ដែល​មាន​គុណ​ភាព​ល្អ​​។

ទោះ​បី​យ៉ាង​ណា​ក្តី ទី​ផ្សារ​អ​ច​ល​ន​ទ្រព្យ​​ប្រ​ឈម​មុខ​នឹង​បញ្ហា​​​បន្តិច​បន្តួច​ ដោយ​សារ​ការ​រឹត​បន្តឹង​​ថ្មី​ៗ​របស់​​​រដ្ឋា​ភិ​បាល​គុយ​បា​កាល​ពី​ខែ​ធ្នូ ដែល​ប៉ះ​ពាល់​​ដល់​វិ​ស័យ​ដ៏​ក្មេង​ខ្ចី​នេះ។

ហើយ​ការ​ហាម​ឃាត់​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​របស់​អា​មេ​រិក​ក្រោម​​ការ​ដឹក​នាំ​របស់​ប្រ​ធា​នា​​ធិប​តី​ ដូ​ណាល់ ត្រាំ ​បាន​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​វិ​ស័យ​ទេស​ចរណ៍​​ និង​​​ចំ​ណាប់​អារ​ម្មណ៍​​របស់​វិ​និ​យោ​គិន​ក្នុង​ទី​ផ្សារ​​អ​ច​ល​ន​ទ្រព្យ​​។ នេះ​បើ​យោង​តាម​លោក Garcia Pleyan។

លោក​បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​ក្នុង​រយៈ​ពេល​វែង​ ​សក្តា​នុ​ពល​​មាន​ធំ​ធេង​​ ​ហើយ​នឹង​កើន​ឡើង​ម្តង​​ទៀត​»។ ​លោក​បាន​បន្ថែម​ថា វិ​ស័យ​អ​ច​ល​ន​ទ្រព្យ​​​របស់​ប្រ​ទេស​គុយ​បា​​​ នៅ​ទី​បំ​ផុត​អាច​​​នឹង​បើក​ចំ​ហ​ទៅ​កាន់​​មូល​ធន​បរ​ទេស​ ដែល​នឹង​ជំ​រុញ​ឲ្យ​​តម្លៃ​កើន​​​​ឡើង​ខ្លាំង​៕ AFP/PS

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *