News

Check out real estate news updates

ការសុំកម្ចីអចលនទ្រព្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០១៩

របាយការណ៍ «សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល» ចុះផ្សាយកាលដើមខែនេះ បានបង្ហាញថា ការស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី ២ នៃ ឆ្នាំ២០១៩ នេះ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាជិត ៤០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃត្រីមាសមុន។

រៀបរៀងដោយ ការិយាល័យឥណទានកម្ពុជា (CBC) របាយការណ៍នេះ បានឲ្យដឹងថា ការស្នើសុំឥណទានលក្ខណៈបុគ្គលដែលបែងចែកជាទម្រង់៣ផ្សេងៗគ្នាដូចជា ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) ។ កម្ចីទាំង ៣ ប្រភេទនេះបានធ្លាក់ចុះ ១៩.២៩ ភាគរយ បើធៀបទៅនឹងត្រីមាសមុន ដែលការធ្លាក់ចុះនេះ គឺដោយសារការធ្លាក់ចុះខ្លាំងនៃកម្ចីអចលនទ្រព្យ។

ក្នុងនោះដែរ ចំនួនអតិថិជនស្នើសុំកម្ចីអចលនទ្រព្យបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ ៣៦ ភាគរយ នៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ តំបន់តាមមាត់សមុទ្រដូចជា កំពត កោះកុង ព្រះសីហនុ និង កែប មានការធ្លាក់ចុះខ្លាំងជាងគេក្នុងកម្រិត ៤៩ ភាគរយ នេះបើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំ ២០១៩។

ដោយឡែក គិតត្រឹមត្រីមាសទី ២ នេះ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបទូទាំងប្រទេសបានកើនឡើងដល់ ១.១៩លានគណនី ដែលក្នុងនោះ ៨១.៦៨ ភាគរយ ជាឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួន ១១.០៤ ភាគរយ ជាកម្ចីអចលនទ្រព្យ និង ៧.២៩ ភាគរយ ជាប័ណ្ណឥណទាន ។

ក្នុងនោះដែរ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបមានទំហំ ៧.១៦ពាន់លានដុល្លារអាមេរិច ស្មើនឹង ៣០.២២ ភាគរយនៃសមតុល្យឥណទានអតិថិជនទីផ្សារសរុប។ សមតុល្យហិរញ្ញវត្ថុផ្ទាល់ខ្លួននៅតែបន្តមានចំណែកធំជាងគេ (៥១.៤៦ ភាគរយ) ខណៈដែលសមតុល្យកម្ចីអចលនទ្រព្យមានចំនួន ៤៧.៧៩ ភាគរយ។ សមតុល្យប័ណ្ណឥណទាន នៅតែមានចំណែកតូចត្រឹម០.៧៥ ភាគរយ នៃសមតុល្យសរុប។

More information visit: https://www.construction-property.com/km/mortgage-applications-in-cambodia-saw-a-sharp-drop-in-q2-2019/

Leave a Reply

Your email address will not be published. Required fields are marked *