News

Check out real estate news updates

ការសិក្សាៈរាជធានីភ្នំពេញនឹងមានមនុស្សរស់នៅ ៤,៥លាននាក់នៅឆ្នាំ២០២៥

​ភ្នំពេញ៖​ ខណៈការធ្វើចំណាកស្រុកពីជនបទ មកកាន់រាជធានីភ្នំពេញកាន់តែផុសផុល ការសិក្សាថ្មីមួយបានរកឃើញថា ប្រជាជនរស់នៅក្រុងភ្នំពេញនឹងកើនដល់៤,៥លាន​នាក់នៅឆ្នាំ២០២៥ខាងមុខនេះ។

​ការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា កំនើនប្រជាសា​ស្រ្តនេះបានកើតឡើងជាធម្មតា សម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងដទៃទៀត ដោយ​សារតែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រជាជនចំណាកស្រុក និងការស្វែងរកឳកាសរីកចម្រើននៃប្រជាពលរដ្ឋវ័យក្មេង។​

ការសិក្សានេះបានរកឃើញថា ប្រជាពលរដ្ឋរស់នៅ​ក្រុងភ្នំពេញ នឹងផ្លាស់ប្តូរទៅរស់នៅតាមខុនដូដោយសារកត្តាមួយចំនួនដូចជា ការកកស្ទះ​ចរាចរណ៍ កំនើនតម្លៃដីធ្លី​និងលំនៅដ្ឋាន និងប្រព័ន្ឋបច្ចេកវិទ្យារីកចម្រើន ដែលផ្តល់គុណភាពជីវិតកាន់តែប្រសើរឡើង។

ជាមួយគ្នានេះការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន​រកឃើញផងដែរថា ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនឡើងដល់​ចំនួន៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ហើយតម្រូវការលំនៅដ្ឋាននឹងកើនដល់ប្រមា​ណ១លានខ្នងផងដែរ នៅឆ្នាំដដែលនេះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមា​ន​ប្រសាសន៍ថា ចំនួនប្រជាជនរស់នៅក្នុងក្រុងភ្នំពេញ មានជាង២០០០នាក់ប៉ុណ្ណោះក្នុងមួយ​ម៉ែត្រការ៉េ ប៉ុន្តែការធ្វើចរាចរណ៍ និងការកកស្ទះចរាចរណ៍មានភាពរញ៉េរញ៉ៃខ្លាំង ដែលបញ្ហានេះ គួរតែមានការអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីការធ្វើចរាចរណ៍ រឹត​បន្តឹងការអនុវត្តច្បាប់ និងគួរតែមានការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមដងផ្លូវនានា។

អ្នកនាងបន្តថា “ទីក្រុងបាងកកប្រទេសថៃ ទីក្រុងហូ ជីម៉ិញ ទីក្រុងហ្សាការតាមាន​មនុស្សរស់នៅចន្លោះ៤០០០ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែសណ្តាប់ធ្នាប់និងការធ្វើចរាចរក្នុងទីក្រុងមិនមានភាពរញ៉េរញ៉ៃនោះឡើយ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *