News

Check out real estate news updates

ការសាងសង់អគារថ្មីត្រូវមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់ចាប់ពីពេលនេះទៅ

ចាប់ពីពេលនេះតទៅ ការសាងសង់អគារថ្មីគឺតម្រូវឲ្យមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ ការស្នើសុំសាងសង់អគារថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវមានការគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសារអាហារថ្ងៃត្រង់ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាដែលបានចែងដោយក្រសួង។

សេចក្តីប្រកាសនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីសម្រួលដល់ការបំពេញការងាររបស់កម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។

លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី និងអ្នកគ្រង់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ យើងខ្ញុំថា៖ «សេចក្តីប្រកាសខាងលើគឺសំដៅទៅលើការដ្ឋានឬរោងចក្រធំៗដែលមានកម្មករនិយោជិតបម្រើការងារច្រើនចាប់ពី ៥០ ទៅ ១០០ នាក់ឡើងទៅដូចជា ការដ្ឋានសំណង់ធំៗ រោងចក្រ បុរី និងអគារធំៗជាដើម»។

ចំពោះសំណង់អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាដែលកំពុងដំណើរការ គឺតម្រូវឲ្យមានការរៀបចំកន្លែងសមរម្យសម្រាប់កម្មករនិយោជិតសម្រាកពិសារអាហារថ្ងៃត្រង់ដូចគ្នា។

Source From: http://www.construction-property.com/khread-more-1419/

Leave a Reply

Your email address will not be published. Required fields are marked *